ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​មិន​អាច​ទទួល​បាន​ជា​ដាច់​ខាតបន្ទាប់​ពី​​អ៊ីរ៉ង់​ឆ្លើយ​តប​ចំពោះ​ផែន​ការ​សន្តិ​ភាព​១៤​ចំណុច​

49 វិនាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ប្រកាស​មិន​ទទួល​យក​ជា​ដាច់​ខាត​នូវ​អ្វី​ដែល​​​អ៊ីរ៉ង់​ឆ្លើយ​តប​ចំពោះ​ផែន​ការ​សន្តិ​ភាព​១៤​ចំណុច​របស់​លោក​។​ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រេង​ឆៅ​តាម​ហាង​ឆេង​អន្តរ​ជាតិ​ធំ​ៗ​ហក់​ឡើង​ខ្ពស់​បន្ថែម​ទៀត​។ ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​អាមេរិក​បញ្ជូន​សំណើ​ទៅ​ឱ្យ​អ៊ីរ៉ង់​ពិនិត្យ​មើល​ដោយ​សង្ឃឹម​ថា​នឹង​បើក​ការ​ចរចា​គ្នា​សា​ជា​ថ្មី អ៊ីរ៉ង់​កាល​ពី​យប់​មិញ​បាន​ចេញ​សេចក្ដី​ប្រ​កាស​ជា​លក្ខណៈ​ឆ្លើយ​តប​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បិទបញ្ចប់​សង្គ្រាម​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ទើប​ខ្លួន​សុខ​ចិត្ត​។ អ៊ីរ៉ង់​ក៏​ទាម​ទារ​ឱ្យ​អ៊ីស្រា​អែល​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​លី​បង់​ផង​ដែរ​។ អ៊ីរ៉ង់​ទាម​ទារ​ឱ្យ​អាមេរិក​ផ្ដល់​ប្រាក់​សំណង​ចំពោះ​ការ​ខូច​ខាត​ដោយ​សារ​សង្គ្រាម។ អ៊ីរ៉ង់​​សង្កត់​ធ្ងន់​ថា​ខ្លួន​ត្រូវ​តែ​មាន​សិទ្ធិ​អធិប​តេយ្យ​ដើម្បី​គ្រប់​គ្រង​​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​អ៊ីរ៉ង់​។ ​អ៊ីរ៉ង់​បាន​ទាម​ទារ​លក្ខ​ខណ្ឌ​ជា​ច្រើន​ទៀត​ដូច​ជា​៖…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ប្រកាស​មិន​ទទួល​យក​ជា​ដាច់​ខាត​នូវ​អ្វី​ដែល​​​អ៊ីរ៉ង់​ឆ្លើយ​តប​ចំពោះ​ផែន​ការ​សន្តិ​ភាព​១៤​ចំណុច​របស់​លោក​។​ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប្រេង​ឆៅ​តាម​ហាង​ឆេង​អន្តរ​ជាតិ​ធំ​ៗ​ហក់​ឡើង​ខ្ពស់​បន្ថែម​ទៀត​។ ជា​ច្រើន​ថ្ងៃ​បន្ទាប់​ពី​អាមេរិក​បញ្ជូន​សំណើ​ទៅ​ឱ្យ​អ៊ីរ៉ង់​ពិនិត្យ​មើល​ដោយ​សង្ឃឹម​ថា​នឹង​បើក​ការ​ចរចា​គ្នា​សា​ជា​ថ្មី អ៊ីរ៉ង់​កាល​ពី​យប់​មិញ​បាន​ចេញ​សេចក្ដី​ប្រ​កាស​ជា​លក្ខណៈ​ឆ្លើយ​តប​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បិទបញ្ចប់​សង្គ្រាម​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ទើប​ខ្លួន​សុខ​ចិត្ត​។ អ៊ីរ៉ង់​ក៏​ទាម​ទារ​ឱ្យ​អ៊ីស្រា​អែល​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​លី​បង់​ផង​ដែរ​។

អ៊ីរ៉ង់​ទាម​ទារ​ឱ្យ​អាមេរិក​ផ្ដល់​ប្រាក់​សំណង​ចំពោះ​ការ​ខូច​ខាត​ដោយ​សារ​សង្គ្រាម។ អ៊ីរ៉ង់​​សង្កត់​ធ្ងន់​ថា​ខ្លួន​ត្រូវ​តែ​មាន​សិទ្ធិ​អធិប​តេយ្យ​ដើម្បី​គ្រប់​គ្រង​​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទូរ​ទស្សន៍​រដ្ឋ​អ៊ីរ៉ង់​។ ​អ៊ីរ៉ង់​បាន​ទាម​ទារ​លក្ខ​ខណ្ឌ​ជា​ច្រើន​ទៀត​ដូច​ជា​៖ អាមេរិក​ត្រូវ​លុប​ចោល​ការ​បិទខ្ទប់​ដែន​សមុទ្រ​របស់​ខ្លួន​ ត្រូវ​ធានា​ថា​គ្មាន​ការ​វាយ​ប្រហារ​ជា​ថ្មី​​នា​ពេល​អនា​គត​ ​ត្រូវ​លុប​ចោល​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ ហើយ​ត្រូវ​​អនុ​ញ្ញាត​ឱ្យ​អ៊ីរ៉ង់​លក់​ប្រេង​ទៅ​កាន់​ទី​ផ្សារ​អន្តរ​ជាតិ​ដូច​ធម្ម​តា​ឡើង​វិញ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ព័ត៌​មាន​អ៊ីរ៉ង់​ថាស់​នីម (Tasnim)។

ក្រោ​យសេចក្ដីប្រកាស​របស់​អ៊ីរ៉ង់​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ លោក​ដូណាល់​ត្រាំ​ក៏​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ច្រាន​ចោល​ការ​ទាម​ទារ​របស់​អ៊ីរ៉ង់​។ លោក​សរ​សេរ​ថា​លោក​មិន​ចូល​ចិត្ត​លក្ខ​ខណ្ឌ​ទាំង​នេះ​ទាល់​តែ​សោះ​ព្រោះ​ជា​លក្ខ​ខណ្ឌ​​ដែល​មិន​អាច​ទទួល​យក​បាន​​ជា​ដាច់​ខាត​។ លោក​សរ​សេរ​ដោយ​ខ្លី​តែ​ត្រឹម​នេះ​ដោយ​មិន​ផ្ដល់​សេចក្ដី​ពន្យល់​លម្អិត​ទេ​។ អាមេរិក​បាន​ស្នើ​សុំ​បិទ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​ជា​មុន​សិន ​មុន​នឹង​ឈាន​ដល់​ការ​ជជែក​គ្នា​អំពី​បញ្ហា​សំខាន់​ៗ​រួម​ទាំង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផង​ដែរ​។

ថ្ងៃ​នេះ​ ប្រេង​ឆៅ​ឡើង​ថ្លៃ​៣​ដុល្លារ​ក្នុង​មួយ​បារ៉ែល​បន្ទាប់​ពី​ទទួល​ដំណឹង​ដូច​ខាង​លើ។ លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​សង្គ្រាម​​នេះ​មិន​ទទួល​ការ​គាំទ្រ​ពី​ក្នុង​ចំណោម​ប្រជា​ជន​អាមេរិក​ដែល​ជា​ម្ចាស់​ឆ្នោត​ទេ​។ ពួក​គេ​ត្រូវ​បង់​ថ្លៃ​សាំង​កាន់​តែ​ច្រើន​។ ដូច្នេះ ការ​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​នា​រយៈ​ពេល​៦​ខែ​ខាង​មុខ​នេះ​មិន​ដឹង​ថា​យ៉ាង​ណា​ទេ​។ ស្រួល​មិន​ស្រួល​គណ​បក្ស​សា​ធារណ​រដ្ឋ​របស់​លោក​ដូណាល់​ត្រាំ​អាច​នឹង​បាត់​បង់​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ក៏​អាច​ថា​បាន​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ