ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបង្រ្កាបស្កេមធ្វើឲ្យសំណង់នៅកម្ពុជាស្រុតចុះ ខណៈវាជាការបង្ក្រាបសេដ្ឋកិច្ចខ្មៅ

2 ម៉ោង មុន

ការ​ចាត់វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ស្កេ​ម​អន​ឡាញ បាន​រុញច្រាន​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា ដែល​កាលពី​ឆ្នាំ​២០២៥ កម្រើក​បន្តិច ឥឡូវ​ដាំ​ក្បាល​ចុះ​វិញ ។ តាម​របាយការណ៍​ព្យាករណ៍​ដែល​ប្រកាស នៅ​ក្នុង​ឯកសារ​ក្រប​ខណ្ឌ​ហិរញ្ញវត្ថុ​រយៈពេល​មធ្យម ឆ្នាំ​២០២៧ ដល់​២០២៩…

ការ​ចាត់វិធានការ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ស្កេ​ម​អន​ឡាញ បាន​រុញច្រាន​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា ដែល​កាលពី​ឆ្នាំ​២០២៥ កម្រើក​បន្តិច ឥឡូវ​ដាំ​ក្បាល​ចុះ​វិញ ។

តាម​របាយការណ៍​ព្យាករណ៍​ដែល​ប្រកាស នៅ​ក្នុង​ឯកសារ​ក្រប​ខណ្ឌ​ហិរញ្ញវត្ថុ​រយៈពេល​មធ្យម ឆ្នាំ​២០២៧ ដល់​២០២៩ បាន​ឲ្យ​ដឹង​ថា វិស័យ​សំណង់​នៅ​ឆ្នាំ​២០២៥ កម្រើក​បន្តិច​ដល់​១,៣​ភាគរយ ដោយសារ​តែ​សំណង់​លំនៅ​ស្ថាន​មាន​តម្រូវការ​ខ្លះ​នៅ​ក្នុងស្រុក និង​សំណង់​បម្រើ​ឲ្យ​វិស័យ​ឧស្សាហកម្ម ដូច​ជា កសាង​រោងចក្រ ឃ្លាំង និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម ។

ប្រភព​ដដែល​បាន​បន្ត​ថា ដល់​ឆ្នាំ​២០២៦​នេះ គេ​ព្យាករណ៍​ថា វិស័យ​សំណង់​នេះ​មិន​កើន​ទេ ផ្ទុយ​ទៅ​វិញ វា​ថយ​ចុះ​មក​វិញ ដោយ​ទទួល​កំណើន​ត្រឹម​០,៧​ភាគរយ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​ថយ​ចុះ​នេះ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​បង្ក្រាប​ប្រភព​សេដ្ឋកិច្ច​ខ្មៅ ពោល​គឺ​ស្កេ​ម​អន​ឡាញ ដែល​ជា​អតិថិជន​ចម្បង​មួយ នៅ​តាម​អគារ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស ។ ការ​បង្ក្រាប​ស្កែ​ម នឹង​ជា​ផលប្រយោជន៍​រយ​:​ពេល​វែង​សម្រាប់​កម្ពុជា តាម​រយ​:​ការ​ស្តារ​ទំនុកចិត្ត​ក្នុង​ចំណោម​វិនិយោគ​បរទេស ។

ជា​ការ​ពិត​មក​ដល់​ពេល​នេះ អគារ​មួយ​ចំនួន​ដែល​សាងសង់​នៅ​កម្ពុជា គឺ​ត្រូវ​បាន​គេ​ជួល​ឲ្យ​ទៅ​ក្រុម​ឧក្រិដ្ឋជន​នៅ​ក្នុង​សង្គម​ងងឹត​នេះ ហើយ​ក្រោយ​បង្ក្រាប​អគារ​ខ្លះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ត្រួតពិនិត្យ ហើយ​អគារ​ខ្លះ​មិន​មាន​អតិថិជន​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ