ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ឪពុកមាសាច់ថ្លៃ សារភាពប្រាប់មូលហេតុ ករណីជម្រិ.តទារប្រាក់ និងសម្លា.ប់ក្មេង​៥ឆ្នាំ នៅខេត្តកណ្តាល​

1 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឱ្យដឹងថា ​ពាក់ព័ន្ធ​ការ​បង្ហោះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ករណី ៖ ចាប់ ឃុំឃាំង…

ខេត្តកណ្តាល ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​ឱ្យដឹងថា ​ពាក់ព័ន្ធ​ការ​បង្ហោះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ករណី ៖ ចាប់ ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស (​ចាប់ជំរិត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​) នៅ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។

ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្តកណ្តាល លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ករណី​៖ ចាប់ ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស (​ចាប់ជំរិត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​) ។

​ហេតុការណ៍ខាងលើនេះ បានកើតឡើង​​កាលពី​​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៨:៣០​នាទី
​នៅ​ចំណុច​៖ ផ្ទះ​របស់​ឈ្មោះ គី​ម វ​ណ្ណា ស្ថិត​នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​។

​ជន​រង​គ្រោះដែលស្លាប់​ឈ្មោះ រតនា ម៉េ​ង​ស៊ី​ម ភេទ​ស្រី អាយុ​០៥​ឆ្នាំ រស់​នៅ​ក្នុង​បន្ទុកគ្រួសារ​ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់​ទី​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។ មាន​ឪពុក​ឈ្មោះ ទេព រតនា អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ និង​​ម្ដាយ​ឈ្មោះ ជឿន ស៊ី​នួន អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ។ ​គ្រួសារនេះ​ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់​ទី​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ (​គ្រួសារ​ជន​រង​គ្រោះ​រាល់ថ្ងៃ​សៅរ៍ អាទិត្យ តែងតែ​នាំ​គ្នា​ទៅ​លេ​ស្រុក​កំណើត​នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល​) ។

ចំណែកជនសង្ស័យត្រូវបាន​ឃាត់ខ្លួន​​ឈ្មោះ គី​ម វ​ណ្ណា ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ (​ត្រូវជា​ពូ​សាច់ថ្លៃ​របស់ក្មេងរងគ្រោះ​) ។ ការធ្វើ​តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​លទ្ធផល​អវិជ្ជមាន (-) ។​

​វត្ថុ​តាង​ចាប់​យក​៖
១.​ទូរ​សព្ទ​ដៃ ០១​គ្រឿង​ម៉ាក Nokia (​អិន​ចុច​ពិល​) ពណ៌​ខៀវ​។
២.​ទូរ​សព្ទ​ដៃ ០១​គ្រឿង​ម៉ាក OPPO ពណ៌​ខ្មៅ (​ជា​របស់​ជនសង្ស័យ​)​។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជន​ស​ង្យ័​យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង ចាប់ ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស (​ចាប់ជំរិត​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​) ពិតប្រាកដ​មែន​។

មូលហេតុ : ជនសង្ស័យ​ឆ្លើយ​ថា ដោយសារ​ម្តាយ​ជន​រង​គ្រោះ​មើលងាយ​ក្រុម​គ្រួសារ​ខ្លួន និង​ខ្ចី​លុយ​ពី​ម្តាយ​ជន​រង​គ្រោះ​មិន​បាន​។

បញ្ជាក់ ៖ ឳ​ពុក ម្តាយ​ជន​រង​គ្រោះ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់​ទី​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល នៅ​រាងរាល់ថ្ងៃ​សោ​រ៍ ឬ​ថ្ងៃអាទិត្យ តែង​តែង​នាំ​ជន​រង​គ្រោះ​ទៅ​លេង​ជីដូន ជីតា នៅ​ភូមិ​កូន​ជ្រែ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ដែល​ទល់មុខ​គ្នា​ជាមួយ​ផ្ទះ​ជនសង្ស័យ ទើប​ជនសង្ស័យ​មានឱកាស​ធ្វើ​សកម្មភាព​ទៅ​លើ​ជន​រង​គ្រោះ​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ