ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាបដិសេធដាច់អហង្ការចំពោះព័ត៌មានដែលថា ជនជាតិចិនកាន់អាវុ.ធនៅប៉ាតាយ៉ា ជាសមាជិកអង្គរក្សនាយករដ្ឋមន្ត្រី

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ថៃ​បាន​ធ្វើការ​ចាប់ខ្លួន​ជនជាតិ​ចិន នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដោយ​បាន​រក​ឃើញ​មាន​អាវុធ និង​ប្រើប្រាស់​លិខិតឆ្លងដែន​ខ្មែរ ។…

រាជធានី​ភ្នំពេញ ៖ តាម​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ថៃ​បាន​ធ្វើការ​ចាប់ខ្លួន​ជនជាតិ​ចិន នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ ដោយ​បាន​រក​ឃើញ​មាន​អាវុធ និង​ប្រើប្រាស់​លិខិតឆ្លងដែន​ខ្មែរ ។ ព័ត៌មាន​បឋម បាន​លើក​ឡើង​ថា ជន សង្ស័យ​រូប​នេះ​អាច​មានការ​ពាក់ព័ន្ធ​ជាមួយ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន អគ្គស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា បាន​ប្រកាស​ទាត់​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​នេះ និង​បាន​បញ្ជាក់​ថា ជនជាតិ​ចិន ដែល​ត្រូវ​បាន​ចាប់ខ្លួន​នោះ​មិន​មានការ​ពាក់ព័ន្ធ​ជាមួយ​ទីបញ្ជាការដ្ឋាន​អង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី​ឡើយ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បាន​សង្កត់ធ្ងន់​ថា ព័ត៌មាន​នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ ហើយ​ការ​សន្និដ្ឋាន​ទាំងនោះ​ជា​ការ​ចោទប្រកាន់​តាម​អារម្មណ៍​ដែល​ពួក​គេ​តែង​ប្រឌិត​ទម្លាក់​កំហុស​មក​លើ​កម្ពុជា ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ ។ នោះ គឺជា​របៀប​នៃ​ការ​ប្រើប្រាស់​ព័ត៌មាន​បំភាន់​មតិ​អន្តរជាតិ​ឱ្យ​យល់​ច្រ​លំ​មក​លើ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ជា​ប្រទេស​ពោរពេញ​ដោយ​រឿងរ៉ាវ​អសន្តិសុខ ដែល​គួរ​ឱ្យ​ភ័យ​ខ្លាច ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ខឿន បាន​បញ្ជាក់​ថា ការ​បញ្ចេញ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ធ្វើ​ឡើង​ក្នុង​ចេតនា​ទុច្ចរិត បំផ្លាញ​កិត្តិយស​កម្ពុជា ជា​រដ្ឋ​អធិបតេយ្យ​មួយ​ដែល​គោរព​ច្បាប់​អន្តរជាតិ ស្រឡាញ់​សុខ​សន្តិភាព ជា​ពិសេស​ទ​ង្វើ​បែប​ក្រអឺតក្រទម​នេះ​មិន​ត្រឹមតែ​បាន​បង្ហាញ​សារជាតិ​រើសអើង ពូជសាសន៍​មើលងាយ ប្រមាថ​មក​លើ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​មាន​បំណង​បង្កើត​លេស​ពង្រីក​ទំនាស់​ជាមួយ​កម្ពុជា ប្រើប្រាស់​ឧបាយកល​ខ្មៅ​កខ្វក់ ពង្រីក​ទំនាស់ រវាង​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​តាម​មហិច្ឆតា​របស់​ពួក​គេ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ នាយក​រដ្ឋមន្ត្រី​ថៃ លោក អា​នុ​ធិ​ន ឆាន​វី​រៈ​គូ​ន បាន​បញ្ជា​ឲ្យ​មានការ​ស៊ើបអង្កេត​ទូលំទូលាយ ករណី​ដែល​សមត្ថកិច្ច​ខេត្ត​ឈុ​ន​បូ​រី​របស់​ថៃ ចាប់​បាន​ជនជាតិ​ចិន​ម្នាក់ កាលពី​ថ្ងៃ​សុក្រ ទី​៨ ឧសភា និង​ដែល​ថៃ​អះអាង​ថា មាន​កាន់​លិខិតឆ្លងដែន​កម្ពុជា ។

អាជ្ញាធរ​ថៃ បាន​ចោទប្រកាន់​បុរស​ចិន អាយុ​៣១​ឆ្នាំ រូប​នោះ​ថា ជា​បណ្តាញ​អង្គរក្ស សម្តេច​តេ​ជោ ដែល​បាន​នាំ​ចូល​អាវុធ និង​គ្រឿងផ្ទុះ​ទៅ​ក្នុង​ទឹកដី​ថៃ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម ។ ប៉ុន្តែ​អ្នកនាំពាក្យ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ចាត់​ទុក​ថា នេះ​ជា​រឿង​អសន្តិសុខ​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ថៃ ហើយ​ថៃ​គ្រប់គ្រង​មិន​បាន តែ​បែរជា​មក​ប្រឌិត​រឿង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​កម្ពុជា​ទៅ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ