នៅក្នុងនាមជាប្រទេសមានស្ថានភាពអំណោយផលដល់វិស័យកសិកម្មដោយរួមទាំងការចិញ្ចឹមសត្វ នៅពេលនេះកម្ពុជាកំពុងតែលើកទឹកចិត្ត និងលើកកម្ពស់បរិយាកាសវិនិយោគលើគម្រោងកសិដ្ឋានចិញ្ចឹមសត្វបម្រើឱ្យការស្រាវជ្រាវជីវវេជ្ជសាស្ត្រ ។
មន្ត្រីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទម្នាក់ បានឲ្យដឹងថា កាលពីចុងសប្តាហ៍កន្លងទៅនេះមានការរៀបចំប្រជុំមួយនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលើគម្រោងនេះ ។
លោកបានបន្តថា នៅក្នុងកិច្ចប្រជុំនេះ មានការពិភាក្សាច្រើនអំពីយន្តការអនុវត្តជាក់ស្តែងសំដៅធានាឱ្យបាននូវការប្រកួតប្រជែងដោយស្មើភាព និងដើម្បីធានានូវនីតិវិធីច្បាស់លាស់ ដើម្បីធានាថា ផលនៃគម្រោងនេះមានលក្ខណៈសមស្រប និង អាចទទួលយកបានដោយគ្រប់តួអង្គពាក់ព័ន្ធ ហើយអាចនាំចេញបាន ។
សព្វថ្ងៃនេះ កម្ពុជាកំពុងតែមានគម្រោងមួយចំនួន ពោល គឺដូចជាកសិដ្ឋានចិញ្ចឹមសា្វ ដើម្បីនាំចេញបម្រើ ការស្រាវជ្រាវនេះ ៕
ចែករំលែកព័តមាននេះ