ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ធា.ក់​ផ្តួល​ម៉ូតូ ប្ល.ន់​នៅ​កំចាយមារ សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​ម៉ូតូ​ប្រគល់​ឱ្យ​ជន​រង​គ្រោះ​វិញ

43 នាទី មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរប្លន់​ចំនួន​ពីរ​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃុំ​ក្របៅ​ចាប់​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ជន​រង​គ្រោះ ប្លន់​យក​ម៉ូតូ​បាន​ត្រឹមតែ​២​ម៉ោង​។

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៩​សីហា នៅ​ចំណុច​អូ​ចារ ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​។

ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ទាំង​២​នាក់ ទី​១​ឈ្មោះ ខន សុ​ខាវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ទី​២​ឈ្មោះ ជឿន កុសល ភេទ​ប្រុស អាយុ​១៨​ឆុ​នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ហួយ ឃៅ ភេទ​ស្រី អាយុ​ជាង​៥០​ឆ្នាំ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង នៅ​តំបន់​អូ​ចារ ហើយ​ស្រាប់តែ​មាន​ក្មេង​ស្ទាវ​២​នាក់ ជិះ​ម៉ូតូ​មក​ពីក្រោយ ហើយ​ធាក់​ម៉ូតូ​ជន​រង​គ្រោះ​បណ្តាល​អោយ​ដួល បន្ទាប់​មក​ក៏​ប្លន់​យក​ម៉ូតូ​ជិះ​ទៅ​បាត់​។

ក្រោយ​កើតហេតុ​ភ្លាម​ៗ ជន​រង​គ្រោះ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ក្របៅ ហើយ​កម្លាំង​នគរបាល​ក៏​ចេញ​ស្រាវជ្រាវ ស្ទាក់​គ្រប់​ច្រក​រហូត​២​ម៉ោង​ក្រោយ គឺ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ដដែល សមត្ថកិច្ច​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​បរិវេណ​វត្ត​ក្របៅ ក៏​ធ្វើការ​ចាប់​ឃាត់ខ្លួន​បាន​ទាំង​ជនសង្ស័យ និង​ម៉ូតូ​ជន​រង​គ្រោះ​តែ​ម្តង​។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំចាយមារ ដើម្បី​បន្ត​និ​តិ​វិធី​ ៕​