ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ទៅ​ទទួល​ប្រពន្ធ​ចេញពី​ធ្វើការ ជួបគ្រោះអកុសល​​ត្រូវ​រថយន្ត​បុ.ក​ស្លា.ប់

57 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ត្រូវរថយន្ត​បុក​ស្លាប់ នៅ​ពេល​ទៅ​ទទួល​ប្រពន្ធ​ចេញពី​ធ្វើការ ហើយ​អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​រត់ តែ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​រាយការណ៍​ជូន​សមត្ថកិច្ច ពេល​ម្ចាស់​រថយន្ត​ឈប់​ហើយ​ដោះ​ផ្លា​ក​លេខ​ចេញ​រួច​គេចខ្លួន ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១២​អធ្រាត្រ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង​ថ្មី ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ស្គាល់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​យកប្រពន្ធ​របស់​ខ្លួន​ដែល​ធ្វើការ​នៅ​រោងចក្រ​ថែម​ម៉ោង​រហូត​ដល់​យប់​ជ្រៅ ។

គាត់​បើក​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ណិ​ច ពណ៌​ទឹកក្រូច ពាក់​ផ្លា​ក​លេខ កែប ១B-៦៣៧៨ ឯ​ប្រពន្ធ​ក៏​ជិះ​ម៉ូតូ​ដែរ តែ​ដោយសារ​ផ្លូវ​ស្ងាត់ គាត់​ត្រូវ​ជិះ​កំដរ​ប្រពន្ធ​ទៅ​ផ្ទះ ដោយ​គាត់​ជិះ​ខាង​មុខ ឯ​ប្រពន្ធ​ជិះ​តាម​ក្រោយ ។

នៅ​ពេល​ជិះ​ម៉ូតូ​បណ្តើរ​ប្រពន្ធ​មក​ដល់​ចំណុចខាងលើ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង ម៉ាករ៉េ​ង រ៉ូ​វើ​រ ពាក់​ផ្លា​ក​លេខ កម្ពុជា JJ.CHING ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​រេ​ចង្កូត​ចូល​គន្លង​ខាង​ម៉ូតូ ក៏​បាន​បុក​ម៉ូតូ​ទាំង​២​គ្រឿង បណ្តាលឲ្យ​ប្តី​ខ្ទាត​ចូល​គុម្ព​ស្មៅ​ស្លាប់​ភ្លាម ចំណែក​ម៉ូតូ​ត្រូវ​បាន​អូស​ជា​ច្រើន​ម៉ែត្រ ។

ដោយឡែក ខាង​រថយន្ត​មិន​បាន​ឈប់​ដោះស្រាយ​ទេ បែរជា​ព្យាយាម​បើក​គេច​ចេញពី​កន្លែង​កើតហេតុ ទាំង​បែក​កង់​និង​ខូច​ខាត​​មួយ​កំណាត់​មុខ​ខាងឆ្វេង ចាប់ពី​ផ្លូវ​បេតុង​ថ្មី ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៦ ហួស​ស្ពាន​ទី​៧ ដល់​មុខ​ផ្ទះមួយ ។ ដោយ​ឃើញ​ទីនោះ​ស្ងាត់ ក៏​ឈប់​រថយន្ត បម្រុង​ដូ​យ​ដើម្បី​ដូរ​កង់ តែ​ត្រូវ​បាន​អ្នក​រស់នៅ​ម្ដុំនោះ​ឃើញ​ទាន់ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច ព្រោះ​ខ្លាច​ភាគី​ខាង​រថយន្ត​បក​ផ្លា​ក​លេខ​ចេញ​ហើយ​រត់គេច​ខ្លួន​បាត់ ។

ចំណែក​អ្នក​រស់នៅ​ចំណុច​ខាងលើ​និយាយ​ថា​ផ្លា​ក​លេខ​រថយន្ត​នេះ​ជា​របស់ CEO ស្រី្ត​ម្នាក់​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ល្បីឈ្មោះ​ម្នាក់​ក្នុង​បណ្តាញ​សង្គម​មួយ​ដែរ ។ អ្នក​ឃើញ​ហេតុការណ៍​ក៏​និយាយ​ដែរ​ថា អ្នកបើកបរ​រថយន្ត​ដែលព្យាយាម​រត់គេច​ចេញពី​កន្លែង​កើតហេតុ​នោះ​ជា​មនុស្ស​ស្រី ។

ក្រោយ​កើតហេតុ ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ននៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​ទៅ​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ។ ចំណែ​ក​សព​ជន​រង​គ្រោះ ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ស្ត្រីជាប្រពន្ធជនរងគ្រោះ​