រូបសំណាក «បង្កងទឹកសាប» នៅលើផ្ទៃបឹងតាកែវ សាងសង់រួចរាល់ និងត្រៀមសម្ពោធនៅថ្ងៃស្អែកនេះ
- តាកែវ
ខេត្តតាកែវ ៖ រូបសំណាក «បង្កងទឹកសាប» ត្រូវបានសាងសង់រួចរាល់ និងត្រៀមសម្ពោធនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
រដ្ឋបាលខេត្តតាកែវបានរៀបចំសង់រូបសំណាក «បង្កងទឹកសាប» នៅលើផ្ទៃបឹងតាកែវ ក្នុងក្រុងដូនកែវ ដើម្បីលើកតម្កើងផលិតផលសក្តានុពលប្រចាំខេត្ត។
«បង្កងខេត្តតាកែវ» ល្បីល្បាញលើផ្នែកគុណភាព និងរសជាតិឆ្ងាញ់ ត្រូវបានចុះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) កាលពីឆ្នាំ២០២២ ក្នុងគោលបំណងទប់ស្កាត់ការក្លែងបន្លំនៅលើទីផ្សារ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្ត និងភ្លក្សរសជាតិបង្កងខេត្តតាកែវផ្ទាល់។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានបញ្ជាក់ថា ក្នុងមួយឆ្នាំ ខេត្តតាកែវអាចផលិតបង្កងទឹកសាបបានចន្លោះ ៧០ទៅ ៨០តោន ក្នុងនោះផ្គត់ផ្គង់ទៅកាន់ទីផ្សារ ក្នុងស្រុកបានប្រហែល៣០តោន៕



ចែករំលែកព័តមាននេះ