គំនុំពេលលេងបាល់ជាមួយគ្នា ១ថ្ងៃក្រោយមក កា.ប់បុរសម្នាក់ផ្អើ.លភូមិ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ មានករណីហិង្សាចាក់បុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨នឹង២០ នាទីយប់…
ខេត្តបន្ទាយមានជ័យ ៖ មានករណីហិង្សាចាក់បុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨នឹង២០ នាទីយប់…
ខេត្តបន្ទាយមានជ័យ ៖ មានករណីហិង្សាចាក់បុរសម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ បានកើតឡើងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨នឹង២០ នាទីយប់ នៅភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
.
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេតព្រះ បានឲ្យដឹងថាជនសង្ស័យឈ្មោះញ៉ា ចយ ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពយកកាំបិតប៉័ងតោដងដែក កាប់ទៅលើជនរងគ្រោះឈ្មោះថូវ មិញ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ រស់នៅភូមិជាមួយគ្នា ។
លោកអធិការបន្តថា មុនពេលកើតហេតុជនរងគ្រោះបានដើរទៅលាងដៃនិងទឹកពាង នៅផ្ទះរបស់ឈ្មោះសារី ចាន់ធី ភេទប្រុស អាយុ៦៨ឆ្នាំ នៅភូមិជាមួយ ពេលនោះជនល្មើសបានកាប់ជនរងគ្រោះត្រូវចំនួន១កាំបិត បណ្តាលឲ្យរងរបួសត្រង់ពោះក្រោយធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះញ៉ា ចយ បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកកាំបិតនៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប ។
លោកវរៈសេនីយ៍ទោ ទេព រដ្ឋា បានបញ្ជាក់បន្ថែមថា មូលហេតុឈានដល់អំពើហិង្សានេះ ដោយសារកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះនិងជនល្មើសបានឈ្លោះប្រកែកគ្នាពេលលេងបាល់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ