ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកបរងងុយដេក បើករថយន្តដឹកខ្សាច់​បុ.កផ្ទះអ្នកស្រុក ក្រឡា.ប់ផ្ងារជើង​

52 វិនាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​ធុន​ធំ​សណ្តោងរ៉ឺម៉ក​ដឹក​ខ្សាច់​បុក​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក​ បណ្តាល​ឱ្យ​បាក់​ ​ចំណែករថយន្ត​ក្រឡាប់​ផ្ងារជើង​ តែ​សំណាង​គ្មាន​អ្នក​រង​គ្រោះ​​នោះទេ ។​ ​ហេតុការណ៍ខាងលើនេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ រថយន្ត​ធុន​ធំ​សណ្តោងរ៉ឺម៉ក​ដឹក​ខ្សាច់​បុក​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក​ បណ្តាល​ឱ្យ​បាក់​ ​ចំណែករថយន្ត​ក្រឡាប់​ផ្ងារជើង​ តែ​សំណាង​គ្មាន​អ្នក​រង​គ្រោះ​​នោះទេ ។​

​ហេតុការណ៍ខាងលើនេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០២៦ ​នៅ​ចំណុច​ផ្លូវ​កោង​ ស្ថិត​ភូមិ​បឹង​ប្រាសាទ ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី​ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​មង្គល​បូ​រី​ បាន​​ឱ្យដឹង​​ថា​ នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​មាន​រថយន្ត​ធុន​ធំ​សណ្តោងរ៉ឺម៉ក​ដឹក​ដីខ្សាច់​ពេញ​ បាន​បើកបរក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង​ ​​និង​បើក​លឿន​ លុះមកដល់​ត្រង់​ចំណុច​ផ្លូវ​កោង​ ​បាន​បុក​សំ​យ៉ាប​ផ្ទះ​មួយខ្នង បណ្តាល​​ឱ្យ​បាក់​​ ​ចំណែក​រថយន្ត​ក្រឡាប​ផ្ងារជើង​ឡើង​លើ​ចាក់​ខ្សាច់​លើ​​ចិញ្ចើម​ផ្លូវ ​តែ​សំណាង​ល្អ​គ្មាន​អ្នក​រង​គ្រោះ​ឡើយ​។

មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​មើលកន្លែងកើតហេតុ និង​​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ បណ្តាល​មក​ពី​អ្នកបើកបរ​ង​ងុយ​ដេក​ទើបពេលបើកមកដល់​​ត្រង់​ផ្លូវ​កោង​ ក៏​បុក​សំ​យ៉ាប​ផ្ទះ បណ្តាល​ខូចខាត​ផ្នែក​ខាង​មុខ ​និង​រថ​យន្តក្រ​ពិត​កាប៊ី​ន​រថយន្ត​ផ្នែក​ខាង​មុខ ក្រោយ​ពិនិត្យ​ហើយ​បាន​យក​រថយន្ត​បង្ក​គ្រោះ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី ដើម្បី​ដោះស្រាយ​គ្នា​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ