ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​មើលរំលងរុក្ខជាតិក្បែរផ្ទះ! ស្លឹក​ជីភ្លូ​ ជួយ​ព្យាបាល​ជំងឺ​សន្លាក់ និង​ថែរក្សា​សុខភាព​ស្ត្រី

2 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ស្លឹក​ជីភ្លូ​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​សម្រាប់​បង្កើន​រសជាតិ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា “​ឃ្លាំង​ឱសថ​” ដ៏​មាន​តម្លៃ​ដែល​មាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម ដែក ផូស្វ័រ និង​វីតាមីន C យ៉ាង​សន្ធឹកសន្ធាប់​។…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ស្លឹក​ជីភ្លូ​មិន​ត្រឹមតែ​ជា​គ្រឿងផ្សំ​សម្រាប់​បង្កើន​រសជាតិ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា “​ឃ្លាំង​ឱសថ​” ដ៏​មាន​តម្លៃ​ដែល​មាន​ផ្ទុក​នូវ​ជាតិ​កាល់ស្យូម ដែក ផូស្វ័រ និង​វីតាមីន C យ៉ាង​សន្ធឹកសន្ធាប់​។

តាម​រយៈ​សារធាតុ​សំខាន់​ៗ​ដូច​ជា Piperine និង Alkaloid ស្លឹក​ជីភ្លូ​ផ្ដល់​នូវ​អត្ថប្រយោជន៍​សុខភាព​រហូត​ដល់ ១០ យ៉ាង រួម​មាន​៖ ការ​ព្យាបាល​ការ​ឈឺចាប់​សន្លាក់ឆ្អឹង បំបាត់​អាកា​រៈ​បែកញើស​ដៃជើង ជួយ​ព្យាបាល​ជំងឺ​ឫសដូងបាត និង​ជំងឺ​ស្ត្រី (​រមាស់ និង​ធុំក្លិន​)​។ ក្រៅពី​នេះ វា​ក៏​ជួយ​ព្យាបាល​មុន​ខ្ទុះ ការពារ​ប្រព័ន្ធ​បេះដូង បំបាត់​ការ​ក្អក និង​ផ្ដាសាយ ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​បំបាត់​ក្លិន​ជើង​បាន​យ៉ាង​ល្អ​ប្រសើរ​។

ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត អ្នកជំនាញ​ណែនាំ​ឱ្យ​ទទួលទាន​ស្លឹក​ភ្លូ​ស្រស់ ឬ​ចម្អិន​ក្នុង​រយៈពេល​ខ្លី​។ ចំពោះ​ការ​ព្យាបាល​ជំងឺ​សន្លាក់ ការ​យក​ស្លឹក​ទៅ​លីង​ឱ្យ​ក្រៀម​បន្តិច រួច​ដាក់​បញ្ចុះ​ធាតុដី មុន​នឹង​យក​មក​ដាំទឹក​ផឹក នឹង​ជួយ​ឱ្យ​ឱសថ​បញ្ចេញ​ប្រសិទ្ធភាព​បាន​ល្អ​បំផុត​។

យ៉ាងណាមិញ ដោយសារ​ស្លឹកជី​ភ្លូ​មាន​ជាតិ​ក្ដៅ​ខ្លាំង មនុស្ស​ដែល​កំពុង​មាន​អាកា​រៈ​កម្ដៅ​ក្នុង កើត​ដំបៅ​មាត់ ឬ​ឈឺក្រពះ​ប្រភេទ​ក្ដៅ មិន​គួរ​ទទួលទាន​ឡើយ​។ ជា​ពិសេស​បំផុត ស្ត្រី​ដែល​កំពុង​បំបៅ​ដោះ​កូន ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ការ​ញ៉ាំ​លើស​ពី ១០០ ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​បណ្ដាល​ឱ្យ​រីង​ទឹកដោះ ឬ​ធ្វើ​ឱ្យ​ទឹកដោះ​ខ្សោយ​គុណភាព​។ សម្រាប់​ការ​ដាំ​ដុះ អ្នក​គួរ​ដាំ​វា​នៅ​កន្លែង​ដែល​មាន​ម្លប់ និង​រក្សា​សំណើម​ដី​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​ស្លឹក​លូតលាស់​ក្រាស់ និង​សម្បូរ​ដោយ​ប្រេង​ឱសថ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ