ខេត្តបន្ទាយមានជ័យ ៖ ជាជនភៀសសឹកនៅឃុំស្លក្រាម ស្រុកស្វាយចេក បាន និងកំពុងប្រកបអាជីវកម្ម ខណៈហេដ្ឋារចនាសម្ព័ន្ធសាធារណៈ បានសាងសង់រួចរាល់ ។ នេះបើយោងតាមផេកទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានប្រកាសនាថ្ងៃទី១០ ខែឧសភានេះ ។
ទិដ្ឋភាពទូទៅ នៅជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានប្រជាជនភៀសសឹកជិត៣០០០គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ន ដោយចាប់ផ្តើមមានសាលារៀន មានមណ្ឌលសុខភាព និងការប្រកបអាជីវកម្មផ្សេងៗចាប់ផ្តើមមានដំណើរការ ។
ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា ក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចុះផ្តិតយកទិដ្ឋភាពនេះ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ មានជនភៀសសឹកជាង ៣២០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយ និងកំពុងស្នាក់នៅតាមជម្រកបណ្តោះអាសន្ននានាដែលរាជរាជរដ្ឋាភិបាល បានរៀបចំជូនបន្ទាប់ពីទាហានឈ្លានពានថៃបានរំលោ.ភបំពានតាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័របិទផ្លូវចេញចូលផ្នែកខ្លះនៃភូមិរបស់ពួកគាត់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង បន្ទាប់ពីបទឈប់បា.ញ់ចូលជាធរមាន កាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ ៕







ចែករំលែកព័តមាននេះ