ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ដឹក​ហ្គាស​របស់​​កាតា​​បើក​ចេញ​ពី​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឆ្ពោះ​ទៅ​ប៉ាគីស្ថាន​​ដោយសុវត្ថិ​ភាព

14 ម៉ោង មុន

ទី​ក្រុង​តេ​អេ​រ៉ង់៖ ​កប៉ាល់​ដឹក​ហ្គាស​មួយ​គ្រឿង​របស់​ប្រទេស​កាតា​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​ហ័រ​​ម៉ូស​នៅ​ថ្ងៃ​នេះ​ជា​លើក​ដំបូង​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីរ៉ង់​ផ្ទុះ​ឡើង​​កាល​ពី​ចុង​ខែ​កុម្ភៈ​។ គោល​ដៅ​នៃ​នាវា​នេះ​គឺ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​។ នៅ​ក្នុង​ដំណាក់​កាល​នេះ អាមេរិក​កំពុង​រង់​ចាំ​ចម្លើយ​ពី​ប្រទេស​អ៊ីរ៉ង់​បន្ទាប់​ពី​ខ្លួន​បាន​បញ្ជូន​ផែន​ការ​សន្តិ​ភាព​១៤​ចំណុច​ទៅ​ឱ្យ​អ៊ីរ៉ង់​ពិនិត្យ​មើល​។ បន្ទាប់​ពី​ស្ងប់​ស្ងាត់​បាន​រយៈ​ពេល​៤៨​ម៉ោង​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច​រវាង​អាមេរិក និង​អ៊ីរ៉ង់​​កាល​ពី​សប្ដាហ៍​មុន​ ប្រទេស​គុយ​វែត​ចាប់​បាន​សញ្ញា​ថា​មាន​ដ្រូន​របស់​បច្ចា​មិត្ត​ជា​ច្រើន​គ្រឿង​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​កាល​ពី​ព្រឹក​មិញ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​។ ទោះ​ជា​មាន​បញ្ហា​អសកម្ម​ខ្លះ​ៗ​ក្ដី…

ទី​ក្រុង​តេ​អេ​រ៉ង់៖ ​កប៉ាល់​ដឹក​ហ្គាស​មួយ​គ្រឿង​របស់​ប្រទេស​កាតា​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​សមុទ្រ​ហ័រ​​ម៉ូស​នៅ​ថ្ងៃ​នេះ​ជា​លើក​ដំបូង​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​អ៊ីរ៉ង់​ផ្ទុះ​ឡើង​​កាល​ពី​ចុង​ខែ​កុម្ភៈ​។ គោល​ដៅ​នៃ​នាវា​នេះ​គឺ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​។ នៅ​ក្នុង​ដំណាក់​កាល​នេះ អាមេរិក​កំពុង​រង់​ចាំ​ចម្លើយ​ពី​ប្រទេស​អ៊ីរ៉ង់​បន្ទាប់​ពី​ខ្លួន​បាន​បញ្ជូន​ផែន​ការ​សន្តិ​ភាព​១៤​ចំណុច​ទៅ​ឱ្យ​អ៊ីរ៉ង់​ពិនិត្យ​មើល​។

បន្ទាប់​ពី​ស្ងប់​ស្ងាត់​បាន​រយៈ​ពេល​៤៨​ម៉ោង​ក្រោយ​ការ​ប៉ះ​ទង្គិច​គ្នា​បន្តិច​បន្តួច​រវាង​អាមេរិក និង​អ៊ីរ៉ង់​​កាល​ពី​សប្ដាហ៍​មុន​ ប្រទេស​គុយ​វែត​ចាប់​បាន​សញ្ញា​ថា​មាន​ដ្រូន​របស់​បច្ចា​មិត្ត​ជា​ច្រើន​គ្រឿង​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​កាល​ពី​ព្រឹក​មិញ​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​អាជ្ញា​ធរ​។ ទោះ​ជា​មាន​បញ្ហា​អសកម្ម​ខ្លះ​ៗ​ក្ដី កប៉ាល់​ដឹក​ថាម​ពល​របស់​ប្រទេស​កាតា​ឈ្មោះ​អាល់​ ខា​រ៉ាអ៊ី​ទីយ៉ាត់ (Al Kharaitiyat​) អាច​បើក​ចេញ​ពី​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ដោយ​រលូន​គ្មាន​បញ្ហា​អ្វី​ទាំង​អស់​ និង​តម្រង់​ទិស​ដៅ​ទៅ​រក​កំពង់​ផែ​កាស៊ីម (Qasim) ប្រទេស​ប៉ាគី​ស្ថាន​។

ប្រភព​ខ្លះ​ប្រាប់​ថា​ការ​ដឹក​ជញ្ជូន​លើក​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​អនុ​ម័ត​យល់​ព្រម​ពី​ប្រទេស​អ៊ីរ៉ង់​ដើម្បី​កសាង​ទំនុក​ចិត្ត​គ្នា​ជា​មួយ​ប្រទេស​កាតា និង​ប៉ាគីស្ថាន​ដែល​ទាំង​២​ប្រទេស​នេះ​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​ការ​ចរ​ចា​គ្នា​។ អាជ្ញាធរ​អ៊ីរ៉ង់​ថ្លែង​ថា​កប៉ាល់​ដឹក​ទំនិញ​ទាំង​ឡាយ​ណា​ដែល​អនុវត្ត​តាម​វិធាន​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​​ប្រឆាំង​អ៊ីរ៉ង់​នឹង​មាន​បញ្ហា​ប្រសិន​បើ​ពួក​គេ​ចង់​ឆ្លង​កាត់​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទី​ភ្នាក់​ងារព័ត៌​មាន​អ៊ីរ៉ង់​ថាស់​នីម (Tasnim)។​

អាមេរិក​នៅ​តែ​ទន្ទឹង​រង់​ចាំ​ចម្លើយ​ពី​អ៊ីរ៉ង់​ចំពោះ​ផែន​ការ​សន្តិ​ភាព​ដែល​ខ្លួន​បាន​បញ្ជូន​ទៅ​។ បន្ទាប់​មក​ ភាគី​ទាំង​២​អាច​ឈាន​ដល់​ការ​ជជែក​គ្នា​ពាក់​ព័ន្ធ​នឹង​បញ្ហា​សំខាន់ៗ​ជា​ច្រើន​។ ក្នុង​នោះ​ក៏​មាន​បញ្ហា​ពាក់​ព័ន្ធ​នឹង​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ផង​ដែរ​។ លោក​ស្រី​​ម៉ា​ហ្គោ អាដាត (Margot Haddad) ​ជា​អ្នក​​រាយ​ការណ៍​ព័ត៌​មាន​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បារាំង។ ​​យោង​តាម​លោក​ស្រី​​ម៉ាហ្គោ​ អាដាត​ ​​​លោកដូណាល់​ត្រាំ​​នៅ​តែ​រំពឹង​ថា​នឹង​ទទួល​បាន​ចម្លើយ​ពី​អ៊ីរ៉ង់​នា​ពេល​ឆាប់​ៗ​បំផុត​៕ ប្រភព៖ អារ៉ាប់​ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ