ដឹងមូលហេតុហើយ! ករណីត្រីងា.ប់ច្រើនក្បាល នៅតំបន់អភិរក្សត្រីពូជ បឹងតាមោក ខេត្តសៀមរាប
- សៀមរាប
ខេត្តសៀមរាប ៖ បើតាមប្រសាសន៍របស់លោក ជុំ ចាន់ថេង អភិបាលរងមនៃគណៈអភិបាល ស្រុកសូទ្រនិគម បានប្រាប់ភ្នាក់ងារកោះសន្តិ ភាព យើងនៅព្រឹក ថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីមានត្រីងាប់នៅកន្លែងអភិរក្សជលផលត្រីពូជបឹងតាមោក កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការដឹកនាំ ដោយ លោក ឌុច គីមដម នាយក រងរដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិបាលខេត្ត និងដោយមានការចូលរួមពីលោក ធិន នី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប លោក គិម វណ្ណៈ អភិ បាលនៃគណៈអភិបាលស្រុកសូទ្រនិគម លោក ម៉ូវ ជា អភិបាលរង នៃគណៈអភិបាលស្រុកជីក្រែង ផ្នែករដ្ឋបាលជល ផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រ និគម សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុមប្រឹក្សា ឃុំកំពង់ឃ្លាំង កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត កងពល តូច ង ៧០ និងសហគមន៍នេសាទកំពង់ឃ្លាំង មានអ្នកចូលរួមចំនួន ៣៥នាក់-កាណូត ចំនួន ១០គ្រឿង ចុះពិនិត្យទីតាំងជាក់ស្តែងអំពីហេតុការណ៍ដែលបណ្តាលឱ្យត្រីងាប់នាពេលកន្លងមកតាមរយៈ ការពិនិត្យ អំពីស្ថានភាព កក្តាដែលធ្វើឱ្យត្រីងាប់នោះ គឺមកបណ្តាលពីទឹកមានស្ថានភាព រីងរាក់ និងអាកាសធាតុក្តៅខ្លាំងព្រមទាំងគ្មានខ្សល់បក់ ត្រីមានចំនួនច្រើន លើស លុប បណ្តាលឱ្យខ្វះអ៊ុកស៊ីសែន ផងដែរ។
លោកបញ្ជាក់ទៀតថា ក្រុមការងារចម្រុះខេត្តសៀមរាប បានអះអាងថា ករណីត្រីងាប់នៅតំប់បឹងតាមោក តាមការចុះពិនិត្យនៅទីតាំងជាក់ស្តែង កក្តាដែលធ្វើឱ្យត្រីងាប់នោះ គឺមកពីទឹកមានស្ថានភាពរីងរាក់ ស្របនឹងអាកាសធាតុក្តៅខ្លាំងព្រមទាំងគ្មានខ្សល់បក់ទនោះ ព្រមទាំងត្រីមានចំនួនច្រើនបណ្តាលឱ្យខ្វះអ៊ុកស៊ីសែន ធ្វេីឱ្យត្រីតូចងាប់មួយចំនួន។
ក្រោយពីការពិនិត្យរួច ក្រុមការងារបានចាត់ វិធានការនៅចំពោះមុខ ដើម្បីសង្គ្រោះត្រីជាបណ្តោះអាសន្ន ដោយក្រុមការងារបានយកកំប្លោក មកដាក់ពង្រាយបន្ថែមធ្វើជាជម្រកបានទំហំចំនួន៥០០០ម៉ែត្រក្រឡា និងរង់ចាំទឹកទន្លេហូរចូលមកវិញ។
សូមបញ្ជាក់ ថា ទីតាំងត្រីងាប់នេះ ស្ថិតនៅតំបន់អភិរក្ស តាមោក ក្នុងភូមិសាស្ត្រ ឃុំ កំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្ន ត្រីដែលនៅរស់ ត្រូវបានមន្ត្រីជំនាញបានយកកំប្លោក ទៅដាក់ក្នុងទឹក។
ដើម្បីបញ្ចៀសការងាប់ត្រីនាឆ្នាំខាង មុខទៀត រដ្ឋបាលស្រុកសូទ្រនិគម និង ខិតខំស្វះស្វែងរកអង្គការ និង ដៃគូអភិវឌ្ឈន៍នានា បូមស្តារទឹកឱ្យបានទឹកកាន់តែជ្រៅ ផងដែរ ដើម្បីការពារកុំឱ្យផុតពូជ ត្រី នៅតំបន់អភិរក្សត្រីពូជបឹងតាមោក បន្តទៀត៕










ចែករំលែកព័តមាននេះ