ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចខេត្តស្ទឹងត្រែងបង្ក្រាបករណីជួញដូរគ្រឿងញៀននៅ​៣គោលដៅ ឃាត់ខ្លួនជនសង្ស័យ​៤នាក់ រួមទាំងមេខ្លោង​បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ

5 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជា​បន្តបន្ទាប់​នៅ០៣​គោលដៅ​ផ្សេង​គ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤​នាក់ រួម​ទាំង​វត្ថុ​តាង និង​បាន​បញ្ជូន​ទៅ​តុលា ការ ​ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។ ​នេះ​បើ​តាម​ការឱ្យ​​ដឹង​ពី​នគរបាល​ជំនាញ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ក​ក្ក​ដា ២០២៦ ​។

ប្រតិបត្តិការ​នេះ​ ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៦ ដោយ​បាន​សម្រេច​ផល​នៅ​ចំណុច​ភូមិ​ស្ពានថ្ម និង​ភូមិ​ហាង​ខូ​បាន ក្នុង​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​ ។ ជនសង្ស័យ​ទាំង​៤​នាក់ ​ដែល​ត្រូវ​ឃាត់ខ្លួន​រួម​មាន​៖ ១​-​ឈ្មោះ ដោ ឧត្តម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី​ (​ត្រូវជា​មេ​ក្លោ​ង​ក្នុង​អំពើ​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​) ២-ឈ្មោះ កែវ ម៉េ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ទីលំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង (​ករណី​សមគំនិត​ជួញដូរ និង​ប្រើប្រាស់​) ៣-ឈ្មោះ ម៉េ​ន វុ​ត្ថា ភេទ​ប្រុស អាយុ​១៧​​ឆ្នាំ ទី​លំនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹង​ត្រែង (​ករណី​សមគំនិត​ជួញដូរ និង​ប្រើប្រាស់​) ៤-​ឈ្មោះ អ៊ុ​ង សោភ័ណ​ទេវី ភេទ​ស្រី អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទី​លំនៅ​បច្ចុប្បន្ន​ភូមិ​កណ្តាល សង្កាត់​ស្ទឹង​ត្រែង ក្រុង​/​ខេត្តស្ទឹងត្រែង (​ករណី​ជួញដូរ និង​ប្រើប្រាស់​)​ ។

យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជំនាញថា​ ការ​ឈាន​ទៅដល់​ការ​ចាប់ខ្លួន​មេ​ខ្លោង​​ឈ្មោះ ដោ ឧត្តម គឺ​កើត​ចេញពី​ការ​សាកសួរ និង​ចម្លើយ​សារភាព​របស់​ក្រុម​អ្នក​ប្រើប្រាស់​ដែល​ត្រូវ​ឃាត់ខ្លួន​មុន​នេះ​ ។ ក្នុង​នោះ​ កម្លាំង​សមត្ថ​កិច្ច​ក៏​រឹបអូស​បាន​វត្ថុ​តាង​សារធាតុ​ញៀន​មួយ​ចំនួន​ដែល​ជា​ភស្តុ​តាង​ជាក់ស្តែង​ផង​ដែរ​ ។

បច្ចុប្បន្ន ក្រោយ​បញ្ចប់​ការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី នគរបាល​ក្រុង​ស្ទឹង​ត្រែង​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ហើយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​ចេញ​ដីកាឃុំខ្លួន​ពួក​គេ​ជា​បណ្តោះ​អាសន្ន​នៅ​ក្នុង​ពន្ធនា​គារ ដើម្បី​ធានា​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕