ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ ​ធ្វើ​សកម្មភាព​កា.ប់​ប្ល.ន់​យក​ម៉ូតូ​១​គ្រឿង ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ដែល​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦​។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ក្រោយ​ទទួល​ពាក្យបណ្តឹង​ជន​រង​គ្រោះ​ដែល​ត្រូវ​បាន​ជនសង្ស័យ​១​ក្រុម​បាន​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​និង​បង្ក​អោយ​ជន​រង​គ្រោះ​ម្នាក់​រង​របួសស្រាល​ដោយ​កាប់​ប្លន់​កាលពី​យប់​ទៀប​ភ្លឺ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦​នៅ​ចំណុច​ផ្លូវបំបែក​ផ្សារ​ព្រៃ​ព្រិច​ស្ថិត​ភូមិ​ព្រៃ​ព្រិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា​៖​ក្រោយ​ទទួល​បណ្តឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​ផ្សារ​កណ្តាល បាន​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ដែល​ជា​មុខសញ្ញា​ប្លន់​កាប់​យក​ម៉ូតូ​ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦​នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​វរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បាន​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៦​នាក់​ដែល​ចោទប្រកាន់​ពី​បទ​កាប់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ក្រោយ​សាកសួរ​និង​ឆ្លើយ​សារភាព​ជនសង្ស័យ​ជា​មុខសញ្ញា​កាប់​ប្លន់​យក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕