ខេត្តបាត់ដំបង៖ កម្មករម្នាក់ ក្នុងចំណោម០៣នាក់ ជាជនចំណាកស្រុកដូចគ្នា ត្រូវជនមិនស្កាល់មុខចំនួន០២នាក់ ជិះម៉ូតូដេញតាមពីក្រោយ ប្រើកាំបិតកាប់បណ្ដាលឲ្យស្លាប់ភ្លាមៗ ពេលកំពុងជិះម៉ូតូឌុងគ្នានៅលើផ្លូវជាតិលេខ៥៧ ក្នុងស្រុករតនមណ្ឌល កាលពី០២ថ្ងៃមុន ដោយមិនដឹងមូលហេតុ ហើយរហូតមកទល់នឹងថ្ងៃទី ១០ ឧសភានេះ សមត្ថកិច្ចនៅមិនទាន់មានតម្រុយពីមុខសញ្ញាជនដៃដល់នៅឡើយទេ។
លោក ឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា អំពើ«ឃាតកម្ម» ដែលមានចរិកសាហាវឃោឃៅនោះ បានកើតឡើង ទៅលើក្រុមកម្មករ ដែលសុទ្ធសឹងជាជនចំណាកស្រុក ដែលភាគីជនដៃដល់ និង ភាគីរងគ្រោះ ហាក់មិនធ្លាប់ស្កាល់គ្នាសោះ។ លោកស្នងការរងបានបញ្ជាក់ថា ក្រុមជនរងគ្រោះមានគ្នា០៣នាក់សុទ្ធតែជាកម្មករ កំពុងជិះម៉ូតូឌុបគ្នាសុខៗ ក៏ត្រូវក្រុមជនដៃដល់ដែលគេមិនស្កាល់ភិនភាគ ជិះម៉ូតូដេញតាមកាប់ពីក្រោយចំកញ្ចឹងករ ទោលើជនរងគ្រោះម្នាក់ដែលជិះខាងក្រោយ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្ដង។
យោងតាមរបាយការណ៏ សមត្ថកិច្ច៖ អំពើ«ឃាតកម្ម»នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី ០៨ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល។
របាយការណ៏បានឲ្យដឹងថា ក្រុមកម្មករចំណាកស្រុកទាំង០៣នាក់ ដែលត្រូវជនមិនស្កាល់មុខដេញកាប់រួមមាន៖ ១.ឈ្មោះ ធី ធិ ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ជិះខាងក្រោយ ហើយត្រូវជនដៃដល់កាប់ចំគល់ករមយយកាំបិតបណ្ដាលឲ្យស្លាប់ ២.ឈ្មោះ ម៉ន ថៃ ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិម៉ុងចិន សង្កាត់ផ្សារកណ្ដាល ក្ករុងប៉ោយប៉ែត (មិនមានរបួសទេ) និង ៣.ឈ្មោះ ម៉ៃ រា់ម៉ាយ ភេទប្រុសអាយុ២១ឆ្នាំ រស់នៅស្រុកមង្គលបូរី ខេត្តបន្តាយមានជ័យ (មិនមានរបួសទេ)។
ជនរងគ្រោះទាំង០៣នាក់ បានធ្វើចំណាកស្រុក មកស្នាក់នៅធ្វើកម្មករ នៅចំណុចភ្នំសណ្ដែក ក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល។ បើតាមការបំភ្លឺរបស់ភាគីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ ពួកគេបានជិះម៉ូតូឌុបគ្នាចេញពីកន្លែងធ្វើការ ឆ្លងព្រំប្រទល់ ខេតុ្តបាត់ដំបង ទៅរកហូបបង្អែមនៅចំណុច«កញ្ចាប់» ម្ដុំផ្សារ«ប៉ាងរលឹម» ក្នុងទឹកដីខេត្តប៉ៃលិន។ ពេលជិះទៅដល់មិនឃើញគេលក់ ក៏នាំគ្នាជិះងត្រឡប់មកវិញ ប៉ុន្តែពេលជិះមកឆ្លងព្រំប្រទល់ចូលដល់ទឹកដី បាត់ដំបងវិញ ត្រង់ចំណុចកើតហេតុ ស្រាប់តែមានជន០២នាក់ ដែលខ្លួនមិនធ្លាប់ស្កាល់ ជិះដេញតាមពីក្រោយ ហើយកាប់មកលើពួកខ្លួនម្នាក់ ដែលជិះខាងក្រោយត្រូវចំកញ្ចឹងករ បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗតែម្ដង។
ជនដៃដល់ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៏ក្រហម កាំបន្ទះពណ៏ស តែមិនចាំស្លាកលេខទេ។ ក្រុមកម្មកររងគ្រោះ បានបញ្ជាក់ប្រាប់សមត្ថកិច្ចដែរថា ពួកគេទាំង០៣នាក់ ទើបមកធ្វើកម្មករនៅចំណុច«ភ្នំសណ្ដែក»ខាងលើនេះ ទើបបាន០៣ថ្ងៃប៉ុណ្ណោះ។ ពួកខ្លួនមិនធ្លាប់ស្កាល់ជនដៃដល់០២នាក់នោះ ហើយក៏ពុំបានបង្កជម្លោះជាមួយនរណាដែរ បែរជាមានគេតាមកាប់សម្លាប់ពួកខ្លួនបែបនេះទៅវិញ។
សមត្ថកិច្ចដែលកំពុងតាមស៊ើបអង្កេតលើករណីនេះ ហាក់មិនទាន់ធ្វើការសន្និដ្ឋានបានថា តើអំពើឃាតកម្មដ៏ឃោឃៅនេះ វាផ្ដើមចេញពីរឿងគំនុំ ឬ យ៉ាងណានៅឡើយទេ ? ឬភាគីជនដៃដល់តាមកាប់មនុស្សច្រឡំ ឬ បែបណា ក៏ទេដែរ ? លោក ឈឿង គឹមសុង ស្នងការរងទទូលផែនព្រហ្មទណ្ឌ បានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ បើតាមការស្រាវជ្រាវបឋម ភាគីជនដៃដល់បានជិះម៉ូតូដេញតាម ក្រុមជនរងគ្រោះពីទឹកដីខេត្តប៉ៃលិន រហូតឆ្លងព្រំប្រទល់ ចូលដល់ទឹកដីខេត្តបាត់ដំបង ទើបធ្វើសកម្មភាពតែម្ដង។ ប៉ុន្តែយើងមិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយទេ ចំពោះដើមចម នៃអំពើ«ឃាតកម្ម»នេះ ពីព្រោះមន្ត្រីជំនាញ បាននិងកំពុងធ្វើការស៊ើបអង្កេតនៅឡើយ៕
ចែករំលែកព័តមាននេះ