មុននឹងចេញទៅក្រៅប្រទេស ភ្ញៀវទេសចរនៅក្នុងស្រុក គួរដើរលេងតាមរមណីដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍នៅក្នុងស្រុកឲ្យបានភាគច្រើនសិន ។

ក្រសួងទេសចរណ៍ បានឲ្យដឹងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ថា នៅកម្ពុជាយើងសព្វថ្ងៃនេះ មានរមណីដ្ឋានទេសចរណ៍សរុប ៥៧កន្លែង ហើយសហគមន៍ទេសចរណ៍១២៩ ទីតាំង ។

ក្រៅពីកន្លែងដើរលេងកម្ពុជា ក៏នៅមានសេវាកម្មស្នាក់នៅ ៩៥.៥៨៨ បន្ទប់ និងភោជនីយដ្ឋានសរុប២.៣០១ កន្លែងទៀត ។
ដោយឡែក កន្លែងមណ្ឌលកម្សាន្តសម្រាប់អ្នកទេសចរពេញវ័យ ត្រូវបានគេដឹងថា គឺមាន៥៨៤ទីតាំង និងកន្លែងស្ប៉ា និងម៉ាស្សានោះ៥១០កន្លែងទៀត ៕


ចែករំលែកព័តមាននេះ