ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទគោក​ចក នាំ​យក​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ទៅ​ផ្តល់​ជូន​កងទ័ព​ជួរ​មុខ ក្នុង​ខេត្តឧត្តរមានជ័យ

15 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​បះ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ ព្រះ​គ្រូ​វិចិត្រ​វង្សា ហែម គឹ​ម​សាន ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទគោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប…

ខេត្ត​សៀម​រា​បះ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ ព្រះ​គ្រូ​វិចិត្រ​វង្សា ហែម គឹ​ម​សាន ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទគោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប និង​ជាទី​ប្រឹក្សា​ពុទ្ធិ ក​សមាគម​កម្ពុជរដ្ឋ បាន​នាំ​យក សម្ភារៈ​ប្រើ ប្រាស់​ប្រចាំ​ថ្ងៃ​ដូច​ជា អង្រឹង សូ​ឡា កៅស៊ូ​តង់ វិទ្យុ​ក​ទាក់ទង ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​សម្រាប់​ធ្វើ​ដំបូល​រោង​ស្នាក់​នៅ និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត ទៅ​ផ្តល់​ជូន​បង​ៗ​កងទ័ព​ជួរ​មុខ ក្នុង​ខេត្តឧត្តរមានជ័យ ។

ព្រះ​គ្រូ​វិចិត្រ​វង្សា ហែម គឹ​ម​សាន បាន​មាន​សង្ឃដីកា​ថា ក្នុង​ស្មារតី​ខ្មែរ​រួបរួមសាមគ្គី​គ្នា លើកទឹកចិត្ត​ដល់​បងប្អូន​កងទ័ព​ដែល​កំពុង​ឈរជើង​តាម​បន្ទាត់​ព្រំដែន​ការពារ​បូរណភាព ទឹកដី​ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​។​ព្រះ​អង្គ​រួម​ជាមួយ​ជាមួយ​ញាតិ​ញោម បាន​នាំ​យក​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ទៅ​ជូន​ដល់​កងទ័ព​ដែល​នៅ​ព្រំដែន​កម្ពុជា​-​ថៃ​។ ការ​ផ្តល់​ជូន​នូវ​សម្ភារៈ​ទាំងនេះ​  មិនមែន​ថា រាជរដ្ឋាភិបាល​ខ្វះខាត​នោះ​ទេ តែ​ជា​ការ​ចូលរួម​ជួយ​ឧបត្ថម្ភ​បន្ថែម ។

ព្រះ​អង្គ​បាន​បន្ថែម​ថា យើង​ពិតជា​មាន​មោ​ទក ភាព​ចំពោះ​វី​រៈ​កងទ័ព ពោរពេញ​ដោយ​ឆន្ទៈ មនសិការ ស្មារតី​ក្លាហាន និង​សេចក្តី​ស្មោះ ត្រង់​ចំពោះ​ជាតិ ដែល​ពួក​គាត់​បាន​សុខចិត្ត​យក​ទ្រូង​ពាំង​គ្រាប់រំសេវ និង​អាវុធ​គ្រប់​ប្រភេទ ប្តូរ​យកសុខ​សន្តិភាព​ជូន​ប្រជាជន​កម្ពុជា​ទាំង មូល ដែល​យើង​អាច​ស​ម្រា​ន​លក់ ហូប​ឆ្ងាញ់ ប្រកបដោយ​ស្នាមញញឹម និង​ភាព​កក់ក្តៅ​ជាមួយ​ក្រុម​គ្រួសារ​។ ព្រះ​អង្គ​បាន​សម្តែង​ការ​គោរព​ដឹងគុណ​ជា​និច្ច​ចំពោះ​កងទ័ព​ទាំងអស់ ហើយ​តាំងចិត្ត​ចង​ចាំ​ជា​និច្ច​នូវ​គំរូ​វីរភាព​មិន​អាច​កាត់ថ្លៃ​បាន​នេះ​ជា​រៀង​រហូត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ