ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ចុះ​អនុវត្ត​វិធានការច្បាប់​លើ​មធ្យោបាយ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស

4 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ដ​តាម​បទបញ្ជា​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍ទោ…

ខេត្តកំពង់ស្ពឺ​៖ ដោយ​អនុវត្ដ​តាម​បទបញ្ជា​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ ណែនាំ​ដល់​កំលាំង​ផែន​ការងារ​សណ្ដាប់ធ្នាប់ ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ផ្នែក​សណ្ដាប់ធ្នាប់ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក ត្រូវ​អនុវត្ដ​វិធានការ​ច្បាប់​ចំពោះ​មធ្យោបាយ​យាន​គ្រប់​ប្រភេទ​ដែល​កែ​ច្នៃ​លក្ខណៈ​បច្ចេកទេស​ខុស​ពី ឯកសារ​ផ្លូវការ​ចេញ​ដោយ​ក្រសួង​សាធារណការ បណ្ណ​សម្គាល់​ទោចក្រយានយន្ត និង​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឈៀករថយន្ដ​) ករណី​ឃាត់​ពិនិត្យ​ឃើ​ញ​ថា មធ្យោបាយ​មួយ​ចំនួន​ខុស​ពី ឯកសារ ឬ​កែ​ឆ្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​ឃាត់​ទុក​ដើ​ម្បី​ធ្វើ​ការ​ត្រួតពិនិត្យ​និង​អនុវត្ដ​តាម​នីតិវិធី ។

នគរបាល​ខេត្តកំពង់ស្ពឺ​ក៏​បាន​ស្នេ​ី​ដល់​ម្ចាស់​យាន​គ្រប់​ប្រភេទ​ត្រូវ​អនុវត្ដ​តាម​គោលការណ៍​ច្បាប់​ក្នុង​ប្រេ​ី​ប្រាស់​មធ្យោបាយ​គ្រប់​ប្រភេទ​បំ​រេ​ី​ដល់​អាជីវកម្ម​និង​បទដ្ឋាន​យាន ដេ​ី​ម្បី​បញ្ជៀ​ស​នូវ​ការ​រង​ទណ្ឌកម្ម​ផាកពិន័យ​និង​ខកខាន​ពេលវេលា​ក្នុង​ការ​រក​សុ​ី​ប្រចាំ​ថៃ្ង​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ