ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងជំនាញរកឃើញសម្ភារបម្រើឱ្យការឆបោ.កតាម Online និងសម្រេចបិទទីតាំងសង្ស័យជាបណ្ដោះអាសន្ននៅ​ប៉ោយ​ប៉ែ​ត

23 វិនាទី មុន

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ និង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បន្ដ​ចុះ​ពិនិត្យ​ទីតាំង​អគារ និង​ផ្ទះល្វែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្រែង​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ។…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​អគ្គស្នងការដ្ឋាន​គ​របាល​ជាតិ និង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ បន្ដ​ចុះ​ពិនិត្យ​ទីតាំង​អគារ និង​ផ្ទះល្វែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក្រែង​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ប្រកាស​នា​ថ្ងៃ​ទី​១០ ខែឧសភា​នេះ ។

កម្លាំង​ជំនាញ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៦​នេះ បាន​បន្ដ​ចុះ​ពិនិត្យ​ទីតាំង​តាម​អគារ និង​ផ្ទះល្វែង ក្នុងភូមិ​សាស្ដ្រ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្រែង​មានការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក យឹ​ម លាង អគ្គស្នងការ​រង​នគរបាល​ជាតិ ក្រោម​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ដោយ​មានការ​ចូលរួម​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កងរាជអាវុធហត្ថ​ខេត្ត​ផង​ដែរ ។

នៅ​ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ចុះ​ពិនិត្យ​រដ្ឋបាល​នៅ​ក្នុង​ផែស្ងួត ទីតាំង​អាគារ និង​ផ្ទះ​ល្វេ​ង នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ តែ​ពុំ​ឃើញ​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។

ដោយឡែក ការ​ត្រួតពិនិត្យ​នៅ​ទីតាំង​សង្ស័យ​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត មាន​ឃើញ​សម្ភារ​ដែល​បម្រើ​ឲ្យ​ការ​លប​លួច​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​(Online Scams) ហើយ​កម្លាំង​ជំនាញ​បាន​សម្រេច​បិទ​សៀ​ល​ជា​បណ្ដោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ