ខេត្តស្វាយរៀង ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បានឃាត់រថយន្ត ០១គ្រឿង ដែលបានស៊ីឈ្នួលដឹកគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាជនជាតិខ្មែរ យកយកមកសាកសួរ ហើយបានឆ្លើយសារភាព និងអនុវត្តន៍តាមវិធានការណ៍ជំនាញឈានទៅដល់ការឃាត់ខ្លួន បក្ខពួកចាំទទួលគ្រឿងញៀន ចំនួន ០២នាក់ទៀត ជាជនជាតិវៀតណាម ។
កម្លាំងនគរបាល ដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀន ចំនួន ១២៦២,២៨ក្រាម (១គីឡូ២៦២,២៨ក្រាម)
-រថយន្ត ០១គ្រឿង
-ទូរសព្ទ ០៣គ្រឿង និងប្រើប្រាស់មួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕




ចែករំលែកព័តមាននេះ