ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​រង្វង់​មូល​រូប​ប​ដិ​មា​ព្រះ​វិស្ណុ​ថ្លែង​ធ្នូស​​ជិះ​លើ​ខ្នង​គ្រុឌ​ដង្ហែ​ទៅ​ទីតាំង​ដើម​ រួចដាក់​រូប​ប​ដិ​មា​ព្រះ​គោ​ព្រះ​កែវ​ជំនួសវិញ

5 ម៉ោង មុន
  • ឧត្តរមានជ័យ

ខេត្ត​ឧត្តរមានជ័យ​ ៖ ក្រោយ​ពី​បាន​រៀបចំ​កម្មវិធី​ដង្ហែ​រូប​ប​ដិ​មាព្រះ​វិស្ណុ​ថ្លែង​ធ្នូ​ស​​ជិះ​លើ​ខ្នង​គ្រុឌ​ ចាក​ចេញពី​ខេត្ត​ឧត្តរមាន​ជ័យ​ ទៅ​កន្លែង​ដើម​ក្នុង​ខេត្ត​សៀម​រាប ​កាលពី​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០២៦ ​​កន្លង​ទៅ ពេល​នេះ…

ខេត្ត​ឧត្តរមានជ័យ​ ៖ ក្រោយ​ពី​បាន​រៀបចំ​កម្មវិធី​ដង្ហែ​រូប​ប​ដិ​មាព្រះ​វិស្ណុ​ថ្លែង​ធ្នូ​ស​​ជិះ​លើ​ខ្នង​គ្រុឌ​ ចាក​ចេញពី​ខេត្ត​ឧត្តរមាន​ជ័យ​ ទៅ​កន្លែង​ដើម​ក្នុង​ខេត្ត​សៀម​រាប ​កាលពី​ថ្ងៃ​ទី​៤ ​ឧសភា ឆ្នាំ​២០២៦ ​​កន្លង​ទៅ ពេល​នេះ ​ក្រុម​អាជ្ញាធរ​ខេត្តឧត្តរមានជ័យ​ បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​កសាង​រង្វង់​មូល​ដាក់​រូបប​ដិ​មា​ព្រះ​គោ​ព្រះ​កែវ​ជំនួស​វិញ ​កាលពី​ព្រឹក​​ថ្ងៃ​ទី​៧ ​ឧសភា ឆ្នាំ​២០២៦​ ។

មន្ត្រី​សាលាខេត្ត​បាន​ឲ្យ​ដឹង​ថា ​កាលពី​​អំឡុង​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០១០ លោក​ប៉ិច សុ​ខិ​ន ​ជា​អភិបាលខេត្ត​ឧត្តរមាន​ជ័យ​ បាន​ដង្ហែ​ចេញពី​ខេត្តសៀមរាប មក​ខេត្តឧត្តរមានជ័យ​ យក​មក​ដាក់
​ចំណុ​ច​សួនច្បា​រ ស្ថិត​នៅ​មុខ​សាលាខេត្ត ដែល​មាន​រយៈពេល​១៦​ឆ្នាំ​ ទើប​ដង្ហែ​វិល​ត្រឡប់​ទៅ​ទីកន្លែង​ដើម​វិញ​ នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២៦ ​។

ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​បាន​រៀបរាប់​ថា រូប​ប​ដិ​មា​វិស្ណុ​ជិះ​លើ​ខ្នងគ្រុឌ​ថ្លែង​ធ្នូ​ស​​ មាន​បារមី ប្រជាពលរដ្ឋ​មាន​ជំនឿ​ និង​តែងតែ​គោរព​បួងសួង​សុំសេចក្តីសុខ​សប្បាយ​ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ