ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ដេក​លើ​ផ្លូវដែក​ ត្រូវ​រថភ្លើង​កិ.ន​ដាច់​ជា​ច្រើន​កំណាត់​

6 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ និង​សាច់ញាតិ​អះអាង​ថា «​ស្រវឹង​គ្មាន​សល់​ថ្ងៃ​» បាន​ដើរទៅ​ដេក​លើ​ផ្លូវដែក ហើយ​ត្រូវ​រថភ្លើង​កិន​ស្លាប់ដាច់​ជា​ច្រើន​កំណាត់​នៅ​កណ្ដាល​យប់ ក្នុងភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​ និង​សាច់ញាតិ​អះអាង​ថា «​ស្រវឹង​គ្មាន​សល់​ថ្ងៃ​» បាន​ដើរទៅ​ដេក​លើ​ផ្លូវដែក ហើយ​ត្រូវ​រថភ្លើង​កិន​ស្លាប់ដាច់​ជា​ច្រើន​កំណាត់​នៅ​កណ្ដាល​យប់ ក្នុងភូមិ​អូរ​
ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល លុះ​នៅ​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ទី ០៧ ឧសភា ទើប​អ្នក​ភូមិ​ប្រទះ​ឃើញ​សាកសព​រាយ​រប៉ាត់រប៉ាយ​តាម​ផ្លូវដែក​ ។

តាម​រយៈ​របាយ​ការ​ណ៍​អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា ឈ្មោះ​លន់ តក់ ភេទ​ប្រុស ​អាយុ​៣៩​ឆ្នាំ ជា​អ្នក​ភូមិ​អូរ​ញរ​ ។ សាកសព​ជន​រង​គ្រោះ បាន​ដាច់​ពាក់កណ្ដាល​ខ្លួន និង​ដាច់​ផ្នែក​ខ្លះ​ទៀត នៅ​រាយ​ប៉ាយ​តាម​ដងផ្លូវ​រថភ្លើង​ ។ បើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នក​ភូមិ ហេតុ​ការ​ណ៍​នេះ អាច​កើតឡើង​នៅ​ម៉ោង​ប្រហែល​១១​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​០៦ ឧសភា ស្រប​ពេល​មាន​រថភ្លើង​មួយ​ខ្សែ​បើក​ឆ្លងកាត់​ ។

រថភ្លើង​នោះ​ ចេញ​មក​ពី​ខេត្ត​បន្តា​យ​មាន​ជ័យ ឆ្ពោះទៅ​ទិស​ដៅ​ខេត្តបាត់ដំបង (​ពី​ជើង​ទៅ​ត្បូង​) ប៉ុន្តែ​ពុំ​មាន​នរណា​ម្នាក់​បានដឹង​ថា រថភ្លើង​កិន​ជន​រង​គ្រោះ​ទេ លុះ​ព្រឹក​ឡើង​ទើប​មាន​អ្នក​ឃើញ​។ អ្នក​ភូមិ​និយាយ​ថា ជា​ទម្លាប់​ជន​រង​គ្រោះ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ ស្ទើរ​ក្លាយជា​មនុស្ស​បាត់បង់​សតិ​ទៅ​ហើយ​។ ពេល​ស្រា​វឹង​ជោក​ជាំ គាត់​តែង​ដេក​លើ​ផ្លូវដែក​បែប​នេះ​ ។ ពេល​ខ្លះ​គ្មាន​សម្លៀក​បំពាក់​​ទេ ដូច​ជា​ពេល​គ្រោះថ្នាក់ គាត់​គ្មាន​ស្លៀក​ខោស អាវ​ទេ ននលគក​តែ​ម្ដង​។

អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ប្រាប់​ថា ក្រោយ​ពី​ទ​ទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ មន្ត្រី​សណ្ដាប់ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ពិនិត្យ​ ។ លោក​ថា ជន​រង​គ្រោះ​ត្រូវ​រថភ្លើង​កិន​ដាច់​ដងខ្លួន​និង​ដៃ​ជា​ច្រើន​កំណាត់ តែ​យើង​មិន​បាន​ស្គាល់​ខ្សែ​រថភ្លើង ឬ​អត្តសញ្ញាណ​អ្នកបើកបរ​ទេ រ​ហូត​ដល់​ពេល​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ