ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ក្មេង​ទំនើង​០៧​នាក់ ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ថត​បង្ហោះ​​កាន់​កាំបិត​ជិះ​ម៉ូតូ​សំ​ញ៉ែង​

5 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិតឃាត់ខ្លួនក្មេង​ទំនើង០៧​នាក់ ដែល​បាន​បង្ហោះ​រូបភាព​កាន់​កាំបិតឌឺដង​គ្នា​​លើ​បណ្ដាញ​សង្គម Facebook មក​ធ្វើការ​អប់រំ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត ​។ ករណី​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​…

ខេត្តស្វាយរៀង​ ៖ ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិតឃាត់ខ្លួនក្មេង​ទំនើង០៧​នាក់ ដែល​បាន​បង្ហោះ​រូបភាព​កាន់​កាំបិតឌឺដង​គ្នា​​លើ​បណ្ដាញ​សង្គម Facebook មក​ធ្វើការ​អប់រំ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បា​វិត ​។ ករណី​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​ និង​១៦​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ។​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ឯកឧត្ដម នាយ​ឧត្តម សេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​បញ្ជា​អោយ​កម្លាំង​នគរបាលនៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ែ​ម សុវណ្ណ​រិ​ទ្ធ អធិការ​នគរបាល​ក្រុង​បា​វិត ស្រាវជ្រាវ និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង០៧​នាក់ ដែល​បាន​បង្ហោះ​រូបភាព​កាន់​កាំបិត ឌឺដង​គ្នា​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook​។

ដោយ​ក្មេង​ទំនើង​ទាំង​អស់នោះ​ សុទ្ធសឹងតែ​អនីតិជន (​ជា​សិស្ស​) ​សមត្ថកិច្ច​បាន​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ​ញ្ជើញ​អាណាព្យាបាល​មក​ទទួលយក ដើ​ម្បី​អប់រំ​បន្ត​មិន​ឲ្យ​ប្រព្រឹត្ត​អំពើ ដែល​សង្គម​ស្អប់ខ្ពើម បន្ត​ទៀត ។

​មហាជន​បាន​លើក​ឡើង​ថា សិស្ស​ក្មេង​ៗ​មួយ​ចំនួន​ធំ មិនសូវ​យកចិត្តទុកដាក់​នូវ​ការ​អប់រំ​ពី​លោកគ្រូ​អ្នកគ្រូ​ទេ ដោយសារ​ឪពុក​ម្តាយ​ និង​អាណាព្យាបាល​ទំរើសកូន នៅ​ក្នុង​ថ្នាក់​សិក្សា​មិន​ខំប្រឹង​រៀន​ទេ លោកគ្រូ អ្នកគ្រូ​ខំ​ពន្យល់​មេរៀន​ ពួក​គេ​មិន​យកចិត្តទុកដាក់​ ហើយ​តែងតែ​គេច​សាលា ដើរ​លេង ហើយ​ឪពុក​ម្តាយ​សិស្ស​មួយ​ចំនួន​កាន់ជើង​កូន លោកគ្រូ​ អ្នកគ្រូ ​ទូរ​សព្ទ័​ប្រាប់​ថា កូន​មិន​ចូល​សាលា មិន​ជឿ​ហើយ​ស្តីបន្ទោស​គ្រូ​វិញ​ថា កូន​គេ​ទៅ​រៀន​រាល់ថ្ងៃ ចោទ​កូន​គេ​គេច​សាលា ។

ដូច​ជា​ករណី​សិស្ស​ទំនើង​០៧​នាក់​នេះ ​ស្លៀក​សំលៀក​បំពាក់​ឯកសណ្ឋាន​សិស្ស​មក​រៀន ដាក់​កាំបិត​ក្នុង​កាបូប គេច​សាលា ជិះ​ម៉ូតូ​ដើរ​រក​គូ​​ប្រយុទ្ធ ត្រូវ​ប្រជាពលរដ្ឋ​ថត​បាន ​ខណៈ​កំពុង​ជិះ​ម៉ូតូ​សំ​ញ៉ែង​កាំបិត ហើយ​ថែម​ទាំង​ថតរូប​កាន់​កាំបិត​បង្ហោះ​តាម​សង្គម​Facebook​ទៀត មិនដឹង​ពួក​គេ​គិត​អី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ