ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ និង​អ៊ុយ​ក្រែន​ឯក​ភាព​ទទួល​យក​បទ​ឈប់​បា.ញ់​បី​ថ្ងៃ​តាម​សំណើ​របស់​ត្រាំ

8 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ប្រកាស​កាល​ពី​យប់​មិញ​នូវ​បទ​ឈប់​បាញ់​រយៈ​ពេល​បី​ថ្ងៃ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​ ហើយ​នឹង​មាន​ការ​ដោះ​ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​​។​ បទ​ឈប់​បាញ់​នឹង​អនុវត្ត​នៅថ្ងៃ​ទី​៩, ទី​១០ និង​ទី​១១ ខែ​ឧសភា​ចំ​ពេល​ដែល​រុស្ស៊ី​​រំលឹក​ខួប​៨១​ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​លើ​របប​ណាហ្ស៊ី​អាល្លឺម៉ង់​។ ក្នុង​នោះ​ក៏​មាន​ការ​ហែ​ក្បួន​ព្យុ​ហ​យា​ត្រា​កង​ទ័ព​ផង​ដែរ​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លោក​បាន​ស្នើ​សុំ​ឱ្យ​ផ្អាក​អរិ​ភាព​នឹង​គ្នា​រវាង​រុស្ស៊ី…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​ប្រកាស​កាល​ពី​យប់​មិញ​នូវ​បទ​ឈប់​បាញ់​រយៈ​ពេល​បី​ថ្ងៃ​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​ ហើយ​នឹង​មាន​ការ​ដោះ​ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​​។​ បទ​ឈប់​បាញ់​នឹង​អនុវត្ត​នៅថ្ងៃ​ទី​៩, ទី​១០ និង​ទី​១១ ខែ​ឧសភា​ចំ​ពេល​ដែល​រុស្ស៊ី​​រំលឹក​ខួប​៨១​ឆ្នាំ​នៃ​ទិវា​ជ័យ​ជម្នះ​លើ​របប​ណាហ្ស៊ី​អាល្លឺម៉ង់​។ ក្នុង​នោះ​ក៏​មាន​ការ​ហែ​ក្បួន​ព្យុ​ហ​យា​ត្រា​កង​ទ័ព​ផង​ដែរ​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​លោក​បាន​ស្នើ​សុំ​ឱ្យ​ផ្អាក​អរិ​ភាព​នឹង​គ្នា​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​ ហើយ​សំណើ​របស់​លោក​ត្រូវ​ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​២​ឯក​ភាព​ទទួល​យក​​រួច​ហើយ​​​។

លោក​សរសេរ​រៀប​រាប់​បន្ត​ទៀត​ថា​បទ​ឈប់​បាញ់​នឹង​រួម​បញ្ចូល​ទាំង​ការ​ផ្អាក​សកម្ម​ភាព​ចល័ត​កង​ទ័ព​គ្រប់​យ៉ាង​ ហើយ​និង​ការ​ដូរ​ឈ្លើយ​សឹក​គ្នា​ម្ខាង​ៗ​មួយ​ពាន់​នាក់​។ លោក​អះ​អាង​ថា​លោក​ជា​អ្នក​ស្នើ​សុំ​ដោយ​ផ្ទាល់​ ហើយ​លោក​ពិត​ជា​អរគុណ​ណាស់​ចំពោះ​លោក​ពូទីន និង​លោក​ហ្សេឡិនស្គី​ដែល​យល់​ព្រម​ទទួល​យក​សំណើ​នេះ​។ លោក​ហ្សេឡិនស្គី​​បាន​ចុះ​ហត្ថ​លេខា​លើ​ក្រឹត្យ​កាល​ពី​យប់​មិញ​ដែល​មាន​ន័យ​ថា​ទី​ក្រុង​ម៉ូស្គូ​អាច​រៀប​ចំ​ពិធី​រំលឹក​ខួប​ដោយ​គ្មាន​ការ​រំខាន​ទេ​។ ប៉ុន្តែ​លោក​បញ្ជាក់​ថា​បទ​ឈប់​បាញ់​នេះ​អនុ​វត្ត​តែ​នៅ​ទី​កន្លែង​រៀប​ចំ​ពិធី​រំលឹក​ខួប​នេះ​ប៉ុណ្ណោះ​ ហើយ​មិន​អនុវត្ត​នៅ​ទី​កន្លែង​ដទៃ​ទៀត​នៃ​ប្រទេស​រុស្ស៊ី​នោះ​ទេ​។​

លោក​ហ្សេឡិនស្គី​ថ្លែង​ថា​បទ​ឈប់​បាញ់​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សៅរ៍​នេះ​​នៅ​វេលា​ម៉ោង​១០​ព្រឹក​ ម៉ោង​នៅ​ទី​ក្រុង​កៀវ​។ មុន​ពេល​រៀប​ចំ​ពិធី​ហែ​ក្បួន​ព្យុហ​យាត្រា​ រុស្ស៊ី​ចាប់​ផ្ដើម​ពង្រឹង​សន្តិ​សុខ​នៅ​ទី​ក្រុង​ម៉ូស្គូ​ព្រោះ​បារម្ភ​ខ្លាច​មាន​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ពី​សំណាក់​​យោធា​អ៊ុយ​ក្រែន​។ អ៊ុយក្រែន​ឥឡូវ​នេះ​មិន​ធម្មតា​ទេ បាន​អភិវឌ្ឍ​បច្ចេក​វិទ្យា​ទំនើប​អាច​បញ្ជូន​ដ្រូន​ហោះ​ចម្ងាយ​រាប់​ពាន់​គីឡូ​ម៉ែត្រ​ទៅ​វាយ​ប្រហារ​ឆ្ងាយ​ៗ​ដល់​​ក្នុង​ទឹក​ដី​រុស្ស៊ី​រួម​ទាំង​ទី​ក្រុង​ម៉ូស្គូ​ផង​ដែរ​។ ទី​ក្រុង​កៀវ​ចោទ​ប្រកាន់​ថា​រុស្ស៊ី​​បាន​អ្នក​រំលោភ​បទ​ឈប់​បាញ់​ដែល​​រុស្ស៊ី​ខ្លួន​​ឯង​ជា​អ្នក​ស្នើសុំ​មុន​គេ​។

បន្ទាប់​ពី​រុស្ស៊ី​​ធ្វើ​ខុស​នឹង​លក្ខ​ខណ្ឌ​នៃ​បទ​ឈប់​បាញ់​​កាល​ពី​ថ្ងៃ​ពុធ ហើយ​លោ​កហ្សេឡិនស្គី​សច្ចា​ថា​នឹង​ចាត់​វិធាន​ការ​ឆ្លើយ​តប​ដោយ​សម​ស្រប​ឱ្យ​ដូច​អ្វី​ដែល​គេ​ធ្វើ​ដាក់​ខ្លួន​ វិមាន​ក្រឹម​ឡាំង​ចាប់​ផ្ដើម​ពង្រឹង​សន្តិ​សុខ​បន្ថែម​ពី​លើ​វិធាន​ការ​សន្តិ​សុខ​ដែល​មាន​ស្រាប់​។ ក្នុង​នោះ​ក៏​មាន​ការ​រឹត​បន្តឹង​សន្តិ​សុខ​កាន់​តែ​ខ្លាំង​សម្រាប់​លោក​ពូទីន​ផង​ដែរ​ព្រោះ​លោក​នឹងធ្វើ​ជា​អធិបតី​នៃ​ពិធី​ហែ​ក្បួន​ព្យុហ​យាត្រា​នោះ​។ យោង​តាម​របាយ​ការណ៍​ពី​ភ្នាក់​ងារ​សម្ងាត់​អ៊ុយ​ក្រែន វិមាន​ក្រឹម​ឡាំង​ក៏​ដាក់​ពង្រាយ​ប្រ​ព័ន្ធ​ការ​ពារ​ដែន​អាកាស​ចាប់​ពី​ថ្នាក់​តំបន់​រហូត​ដល់​ទី​ក្រុង​ម៉ូស្គូ​ផង​ដែរ​៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និង​ប្រភព​ដទៃ​ទៀត​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ