ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យន្តហោះចម្បាំងអាម៉េរិកបាញ់ស្រោចលើនាវាអ៊ីរ៉ង់នៅក្បែរកំពង់ផែអូម៉ង់ បណ្ដាលឱ្យមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់

1 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ ស្ថានភាពជម្លោះនៅតំបន់ច្រកសមុទ្រ Hormuz បានផ្ទុះឡើងយ៉ាងសាហាវជាថ្មី បន្ទាប់ពីយន្តហោះចម្បាំងសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើនាវាដឹកទំនិញ និងនាវានេសាទរបស់អ៊ីរ៉ង់ចំនួន ៦ គ្រឿង នៅក្បែរទីក្រុងកំពង់ផែ​នៃប្រទេសអូម៉ង់ កាលពីយប់ថ្ងៃសុក្រ។…

ទីក្រុងតេហេរ៉ង់៖ ស្ថានភាពជម្លោះនៅតំបន់ច្រកសមុទ្រ Hormuz បានផ្ទុះឡើងយ៉ាងសាហាវជាថ្មី បន្ទាប់ពីយន្តហោះចម្បាំងសហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើនាវាដឹកទំនិញ និងនាវានេសាទរបស់អ៊ីរ៉ង់ចំនួន ៦ គ្រឿង នៅក្បែរទីក្រុងកំពង់ផែ​នៃប្រទេសអូម៉ង់ កាលពីយប់ថ្ងៃសុក្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៩ ខែឧសភានេះ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនោះមានមនុស្សយ៉ាងហោចណាស់ ៦ នាក់បានរងរបួស និង ៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈដែលកាលពីយប់ថ្ងៃព្រហស្បតិ៍ ការវាយប្រហាររបស់អាម៉េរិកលើនាវាស៊ីវិលមួយគ្រឿងទៀតនៅឆ្នេរ Hormozgan ក៏បានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ១០ នាក់រងរបួសផងដែរ។

កងបញ្ជាការយោធាអ៊ីរ៉ង់បានចោទប្រកាន់ថា កងកម្លាំងអាម៉េរិកមិនត្រឹមតែវាយប្រហារលើនាវាដឹកប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិលនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ទៀតផង ដែលជាហេតុធ្វើឱ្យភាគីអ៊ីរ៉ង់វាយបកភ្លាមៗលើនាវាចម្បាំងអាមេរិកនៅភាគខាងកើតច្រកសមុទ្រ Hormuz និងភាគខាងត្បូងកំពង់ផែ​។ ទោះជាយ៉ាងណា បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាម៉េរិកបានអះអាងថា ខ្លួនគ្រាន់តែបានឆ្លើយតបដើម្បីការពារខ្លួនពីការវាយប្រហារដែលគ្មានការញុះញង់ពីសំណាក់អ៊ីរ៉ង់ នៅពេលដែលនាវាជើងទឹកអាម៉េរិកព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ។ ការប៉ះទង្គិចគ្នាដោយអាវុធដ៏ស្រួចស្រាល់នេះ បានកើតឡើងស្របពេលដែលអាមេរិកព្យាយាមអនុវត្តប្រតិបត្តិការ “គម្រោងសេរីភាព” ដើម្បីបើកផ្លូវទឹកឡើងវិញ ខណៈដែលអ៊ីរ៉ង់នៅតែប្រកាន់ជំហររឹងត្អឹងថានឹងមិនបើកច្រកសមុទ្រឱ្យមានភាពប្រក្រតីវិញឡើយ ដរាបណាអាម៉េរិកមិនបញ្ឈប់សង្គ្រាម និងដកទណ្ឌកម្មខុសច្បាប់ចេញពីប្រទេសរបស់ខ្លួន។

ភាពតានតឹងដែលកំពុងកើនឡើងនេះ បានធ្វើឱ្យបទឈប់បាញ់ដ៏ផុយស្រួយរវាងមហាអំណាចទាំងពីរប្រឈមនឹងការដាច់ដោចទាំងស្រុង និងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខថាមពលពិភពលោក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ