យន្តហោះបុកអ្នកថ្មើរជើងម្នាក់ ខណៈកំពុងហោះហើរចេញពីព្រលានយន្តហោះនៅអាម៉េរិក
សហរដ្ឋអាម៉េរិក៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Frontier Airlines ដែលមានគោលដៅធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិ Denver ទៅកាន់ទីក្រុង Los Angeles កាលពីថ្ងៃសុក្រ…
សហរដ្ឋអាម៉េរិក៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Frontier Airlines ដែលមានគោលដៅធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិ Denver ទៅកាន់ទីក្រុង Los Angeles កាលពីថ្ងៃសុក្រ…
សហរដ្ឋអាម៉េរិក៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Frontier Airlines ដែលមានគោលដៅធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិ Denver ទៅកាន់ទីក្រុង Los Angeles កាលពីថ្ងៃសុក្រ បានជួបប្រទះហេតុការណ៍ដ៏រន្ធត់មួយដោយបានបុកបុគ្គលម្នាក់ដែលកំពុងដើរនៅលើផ្លូវរត់ ក្នុងអំឡុងពេលយន្តហោះកំពុងរត់ដំឡើងល្បឿនដើម្បីហោះឡើង។ ភ្លាមៗបន្ទាប់ពីកើតហេតុ អ្នកដំណើរទាំងអស់ត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាពតាមរយៈស្លាយសង្គ្រោះបន្ទាន់ ដើម្បីធានាបាននូវសុវត្ថិភាពជាចម្បង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៩ ខែឧសភានេះ។
បើតាមរបាយការណ៍បឋមបានឱ្យដឹងថា នៅក្នុងដំណើរការជម្លៀសខ្លួនដ៏បន្ទាន់នោះ មានអ្នកដំណើរយ៉ាងហោចណាស់ម្នាក់បានរងរបួសស្រាល។
បច្ចុប្បន្ន អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតយ៉ាងល្អិតល្អន់ជុំវិញករណីនេះ ដើម្បីស្វែងរកមូលហេតុដែលនាំឱ្យមានវត្តមានបុគ្គលម្នាក់ដើរនៅលើផ្លូវរត់យន្តហោះ ដែលជាតំបន់ហាមឃាត់ និងមានគ្រោះថ្នាក់បំផុត៕
ចែករំលែកព័តមាននេះ