ខេត្តកែប ៖ បុរស2នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកបង្គោលភ្លើង កាលពីវេលាម៉ោង5ទៀបភ្លឺថ្ងៃទី9 ឧសភា ឆ្នាំ2026 នៅលើកំណាត់ផ្លូវជាតិចូលទៅកាន់ភ្នំវល្លិរចំការបី ក្នុងចំណុចភូមិចំការចេក និងភូមិអន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
តាមការអោយដឹងពីលោកវរសេនីយ៍ទោជាសុ បណ្ណ័ អធិការនគរបាលស្រុកដំណាក់ចង្អើរ បានអោយដឹងថា មុនពេលកើតហេតុ បុរសជាជនរងគ្រោះទាំងពីនាក់បានជិះម៉ូតូមួយគ្រឿងឌុបគ្នា ក្នុងទិសដៅពីត្បូងទៅជើងគ្រាន់តែឡើងទៅដល់ហួសអាងទំនប់ទឹក ស្រាប់តែបុកបង្គោលភ្លើងរួចហើយបុកបង្កោលតូចៗបន្តនិងខ្ទាត់ទៅបុកបង្កោលអមផ្លូវផ្នែកខាងកើតចំនួនពីរបីបង្គោលទៀត បណ្តាលឱ្យជនរងគ្រោះទាំងពីនាក់បានស្លាប់ទាំងពីនាក់នៅនឹងកន្លែង។
លោកវរសេនីយ៍ទោជាសុ បណ្ណ័ បាននិយាយប្រាប់បន្តថា គ្រោះថ្នាក់បុកបង្គោលសសភ្លើងដោយខ្លួនឯងនេះ បើមើលស្ថានភាពទៅគឺធ្ងន់ធ្ងរណាស់ជាប់ខួក្បាលនិងសសភ្លើងហើយមានល្បឿនលឿន។
ក្រោយពីឃើញហេតុការបែបនេះ នគរបាលក៍បានចុះធ្វើកោសល្យវិច្ច័យទៅលើសាកសពទាំងពីនាក់រួចរាល់លទ្ធផលគឺមានអាការៈស្រវឹង និងគ្រោះដោយខ្លួនឯងសពជនរងគ្រោះទាំងពីនាក់ម្នាក់ឈ្មោះយ៉ន សុខៃ ភេទប្រុស អាយុ18ឆ្នាំ និងជនរងគ្រោះម្នាក់ទៀតឈ្មោះពុត វណ្ណៈ ភេទប្រុស អាយុ20ឆ្នាំពួគគេទាំងពីរនាក់រស់នៅភូមិព្រៃពីរឃុំស្រែជាខាងជើងស្រុកដងទងខេត្តកំពត។
តាមការរៀបរាប់អោយដឹងពីក្រុមគ្រួសារសពបាននិយាយប្រាប់អោយដឹងថា ជនរងគ្រោះបានទៅចូលរួមខួបកំណើតមិត្តភក្តិនៅឯស្រុកកំពង់ត្រាច រួចហើយបានទូរសព្ទ័ប្រាប់ក្រុមសាច់ញាតិថាមកអត់រួចទេ ទំនងជាស្រវឹង ស្រាប់តែក្រុមសាច់ញាតិក៍ខំជិះម៉ូតូតាមមកពីក្រោយ ស្រាប់តែឃើញបុកបង្គោលភ្លើងស្លាប់ទាំងពីរនាក់បាត់ទៅហើយ។
តាមអ្នកភូមិដែលរស់នៅជិតកន្លែងកើតហែតុនិយាយថាម៉ោង5ទៀបភ្លឺពួកគាត់ឮសូរសម្លេងម៉ួតូរោទិ៍ខ្លាំង បុកនិងបង្គោលភ្លើង លុះពេលពួកគាត់ចេញមកមើល ឃើញជនរងគ្រោះដេកស្លាប់ទាំងបាត់ទៅហើយ ៕





ចែករំលែកព័តមាននេះ