ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បោះឆ្នោតជាលើកទី២ ដើម្បីជ្រើសរើសអគ្គលេខាធិការថ្មី ចំពេលមានការបែកបាក់ផ្ទៃក្នុង

1 ម៉ោង មុន

អង្គការសហប្រជាជាតិ ៖ ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ​កាលពី​ថ្ងៃ​ទី​២១​ សីហា​ បាន​បោះ​ឆ្នោត​ជា​លើក​ទី​២ សំដៅ​ជ្រើសតាំង​អគ្គលេខាធិការ​ថ្មី ក្នុង​ពេល​កំពុង​មានការ​បែកបាក់​គ្នា​ខ្លាំង​ ក្នុង​ផ្ទៃ​នៃ​អង្គការ​ពិភពលោក​នោះ​ ។

មក​ដល់​ពេល​នេះ​ មាន​បុរស​៣​នាក់​ និង​នារី​៥​នាក់​បាន​ឈរឈ្មោះ​បេក្ខជន សម្រាប់​បន្តវេន​ពី​លោក​អាន​តូ​នី​ញ៉ូ​ហ្គូ​ទែ​រ​រេស ​ជន ជាតិ​ព័រ​ទុ​យ​ហ្គា​ល់ អាយុ​៧៧​ឆ្នាំ ដែល​លោក​ត្រូវ​បញ្ចប់​អាណត្តិ​ទី​២​រយៈពេល​៥​ឆ្នាំ​ នា​ថ្ងៃ​ទី​៣១​ ធ្នូ​ ខាង​មុខ ​។ រួម​ប្រជុំ​ជា​សម្ងាត់​ចាប់ពី​ម៉ោង​១០​ម៉ោង​ នៅ​ក្រុង​ញូ​វ​យ៉​ក​ទៅ សមាជិក​ទាំង​១៥​របស់​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប ត្រូវ​វាយតម្លៃ​លើ​បេក្ខជន​នី​​មួយ​ៗ តាម​រយៈ​ញត្តិ​លើកទឹកចិត្ត មិន​លើកទឹកចិត្ត ​ឬ​គ្មាន​មតិ​។

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ជុំ​ទី​១​ កាលពី​ថ្ងៃ​ទី​៣០​​ កក្កដា លោកស្រី​ REBERCA GRYSPAN អតីត​អនុ​ប្រធានាធិបតី​កូ​ស្តា​រី​កា​ និង​ជា​ប្រមុខ​ទីភ្នាក់ងារ​អ​.​ស​.​ប ទ​ទួល​បន្ទុក​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​(ONUCED)​អាយុ​៧០​ឆ្នាំ ទទួល​បាន​ញត្តិ​គាំទ្រ​ច្រើន​ជាងគេ​។ ទោះបី​យ៉ាងនេះ​ក្ដី ​បណ្ដា​អ្នកការទូត​គិត​ថា សំឡេង​អាច​មានការ​ផ្លាស់​ប្ដូរ បើ់​ប្រៀបធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​កាលពី​ខែកក្កដា​។ វា​មាន​លទ្ធភាព​ខ្ពស់​ដែល​ក្រោយ​ពី​ការ​បោះ​ឆ្នោត​នោះ បេក្ខជន​មួយ​ចំនួន​អាច​បោះបង់​ការ​ប្រកួត​ពាក់កណ្ដាល​ផ្លូវ​។

ការ​បោះ​ឆ្នោត​ជ្រើសរើស​នេះ ​ប្រព្រឹត្ត​ទៅ ពេល​ដែល​អ​.​ស​.​ប​កំពុង​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​បំផុត​មួយ​ជា​ប្រវត្តិសាស្ត្រ ហើយ​កំពុង​ប្រឈម​មុខ​និង​ការ​ចុះ​ខ្សោយ​នៃ​ពហុ​និយម និង​ការ​បែកបាក់​គ្នា​ជាប់​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ និង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។ ក្រោម​ការ​គាបសង្កត់​របស់​អា​មេ​រិ​ក​ ក្រោម​លោក​ដូ​ណា​ល់​ត្រាំ ដែល​រិះគន់​ជាប់​ចំពោះ​តួនាទី​ និង​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ
អ​.​ស​.​ប​ត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​កើនឡើង​នៃ​ជម្លោះ​ចម្បង​ៗ ចំណែក​ការ​កាត់​ផ្ដាច់​ថវិកា​គំរាមកំហែង​ដល់​បណ្ដា​ប្រតិបត្តិ​មនុស្សធម៌​និង​ថែរក្សា​សនិ្ត​ភាព​ ។

ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អគ្គលេខាធិការ​ថ្មី​អ​.​ស​.​ប ​អាច​ប្រើ​ពេល​ច្រើន​ស​ប្ដា​ហ៍​ ឬ​ច្រើន​ខែ ដោយ​បេក្ខជន​ម្នាក់​ត្រូវ​ទទួល​បាន​សំឡេង​យ៉ាងតិច​៩ និង​គ្មាន​វេតូ​របស់​សមាជិក​អចិន្ត្រៃយ៍​ណាមួយ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ដែល​មាន​៥​ប្រទេស ​។ មាន​​រដ្ឋ​កាន់តែ​ច្រើន​ក៏​ស្នើ​ដែរ​ ដើម្បី​ឲ្យ​នារី​ម្នាក់​កាន់​តំណែង​លើក​ដំបូង​ជា​ប្រមុខ​អ​.​ស​.​ប​ ។ សម្រាប់​ពេល​នេះ​ លោកស្រី REB​ERCA GRYSPAN​មាន​សំឡេង​នាំមុខ​អតីតរដ្ឋមន្ត្រី​ហ្គុ​យ​យ៉ា​ន​លោកស្រី​CALOLYN RODRIGUES BIRKETT​អាយុ​៥២​ឆ្នាំ​ និ​ង​ប្រមុខ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ ជនជាតិ​អា​ហ្ស​ង់​ទី​ន​ លោក​រ៉ា​ហ្វា​អែ​ល​ហ្គ្រោ​សស៊ី​​ អាយុ​៦៥​ឆ្នាំ​៕