ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីកម្ចាត់ក្លិនផ្អួរពីស្រោមពូក និងខ្នើយ ឱ្យក្រអូបស្រស់ស្អាតដូចថ្មី!

13 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ក្លិនផ្អួរនៅលើស្រោមពូក និងខ្នើយ អាចកើតឡើងដោយសារការកកស្ទះនៃញើស ជាតិខ្លាញ់ពីរាងកាយ កោសិកាស្បែកងាប់ និងបាក់តេរីដែលជាប់នៅលើសម្ភារៈគេង។ ដើម្បីកម្ចាត់ក្លិនមិនល្អ និងធ្វើឱ្យគ្រែគេងមានអនាម័យ អាចអនុវត្តវិធីសម្អាតងាយៗចំនួន ៤ ដំណាក់កាល។

ទី១. ប្រើទឹកខ្មេះសសម្រាប់ជួយកម្ចាត់ក្លិនផ្អួរ អាចលាយទឹកខ្មេះស ១ ចំណែក ជាមួយទឹកក្តៅ ៥ ចំណែក រួចត្រាំស្រោមពូក និងស្រោមខ្នើយប្រហែល ២ ទៅ ៣ ម៉ោង មុនពេលបោក។ អាចប្រើទឹកខ្មេះក្នុងម៉ាស៊ីនបោកខោអាវតាមការណែនាំរបស់ផលិតផលផងដែរ។ ប្រសិនបើនៅមានក្លិនទឹកខ្មេះ អាចប្រើម្សៅសាប៊ូបោកខោអាវ ឬបន្ថែមម្សៅសូដាបន្តិចក្នុងដំណាក់កាលបោក ដើម្បីជួយកាត់បន្ថយក្លិន។

ទី២. បោកដោយប្រើទឹកក្តៅ និងសម្ភារៈជួយសម្អាត បន្ទាប់ពីត្រាំរួច គួរយកស្រោមពូក និងស្រោមខ្នើយទៅបោកជាមួយម្សៅសាប៊ូ ដោយជ្រើសរើសសីតុណ្ហភាពទឹកតាមការណែនាំលើស្លាកសម្ភារៈ។ ចំពោះក្រណាត់ពណ៌ស អាចប្រើអ៊ីដ្រូសែនពឺរ៉ុកស៊ីតដើម្បីជួយកម្ចាត់ស្នាមប្រឡាក់ ប្រសិនបើប្រភេទក្រណាត់អនុញ្ញាត។ ចំពោះការបោកខ្នើយ គួរពិនិត្យស្លាកជាមុន ហើយប្រសិនបើអាចបោកក្នុងម៉ាស៊ីនបាន គួរដាក់ខ្នើយពីរគ្រាប់ក្នុងមួយលើក ដើម្បីជួយរក្សាលំនឹងម៉ាស៊ីន។

ទី៣. ហាលថ្ងៃឱ្យបានស្ងួតល្អ ក្រោយបោករួច គួរយកស្រោមពូក និងសម្ភារៈគេងទៅហាលនៅកន្លែងមានខ្យល់ចេញចូល និងពន្លឺថ្ងៃប្រហែល ៣ ម៉ោង ឬរហូតដល់ស្ងួតល្អ។ កម្ដៅ និងពន្លឺថ្ងៃអាចជួយកាត់បន្ថយសំណើម និងក្លិនផ្អួរ ព្រមទាំងជួយឱ្យក្រណាត់មានក្លិនស្រស់ស្អាត។

ទី៤. ថែរក្សាខ្នើយឱ្យទន់ និងមិនខូចទ្រង់ទ្រាយ មុនពេលបោកខ្នើយ គួរពិនិត្យស្លាកផលិតផលថាអាចបោកក្នុងម៉ាស៊ីនបានឬអត់។ ចំពោះខ្នើយដែលអាចសម្ងួតក្នុងម៉ាស៊ីនបាន អាចដាក់បាល់វាយតេនីស ២ គ្រាប់ក្នុងស្រោមជើងស្អាត រួចដាក់ជាមួយខ្នើយពេលសម្ងួត ដើម្បីជួយឱ្យខ្នើយមិនជាប់ជាដុំ និងមានភាពសំពោងឡើងវិញ។

ការសម្អាតស្រោមពូក និងខ្នើយជាប្រចាំ រួមជាមួយការហាលឱ្យស្ងួតល្អ នឹងជួយកាត់បន្ថយក្លិនផ្អួរ និងធ្វើឱ្យបន្ទប់គេងមានអនាម័យ ស្រស់ស្រាយ និងមានផាសុកភាព៕