ឆ្លងចរន្ដអគ្គិសនី ក្លាយជាអណ្តាតភ្លើងឆាបឆេះផ្ទះអស់មួយខ្នងនៅក្រុងឧដុង្គម៉ែជ័យ
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅអស់គ្មានសល់ ខណៈដែលឆ្លងចរន្តអគ្គិសនីក្លាយជាអណ្ដាតភ្លើង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយបាញ់ពន្លត់ ។
ករណីគ្រោះអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិខ្នុរអំពិល សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
នគរបាលក្រុងឧដុង្គម៉ែជ័យ បាននិយាយឱ្យដឹងថា ផ្ទះរបស់ប្រជាពលរដ្ឋដែលរងការឆាបឆេះ មានទំហំ៦ម៉ែត្រ គុណនឹង១២ម៉ែត្រ ធ្វើពីឈើលើ ថ្មក្រោម ដំបូលប្រក់ហ្វីប្រូ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ជិត យ៉េត ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិខ្នុរអំពិល សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
អគ្គិភ័យខាងលើបណ្តាលឲ្យរងការខូចខាតសម្ភារៈដូចខាងក្រោម ៖
-រងការខូចខាតផ្ទះអស់ចំនួន១ខ្នង
-ពូកដេក ចំនួន៣
-គ្រែដេក ចំនួន៥
-សម្ភារៈផ្ទះបាយមួយចំនួន
-កង្ហារ៣គ្រឿង
-អត្តសញ្ញាណបណ្ណ៥ សន្លឹក
-សៀវភៅស្នាក់នៅ ១ ក្បាល
-សំបុត្រកំណើត ៥ ច្បាប់
-ប័ណ្ណហានិភ័យ ១ ច្បាប់
-កាតវ៉ាក់សាំង ៦ សន្លឹក
-សម្លៀកបំពាក់ខូចខាតទាំងអស់។
-លុយ១០០.០០០រៀល
នគរបាលក្រុងឧដុង្គម៉ែជ័យ បានបន្តទៀតថា មូលហេតុដែលបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី ក្លាយជាអណ្ដាតភ្លើងឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើល ។ ចំពោះកិច្ចប្រតិបត្តិការ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលកក្រុងឧដុង្គម៉ែជ័យចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន២រថយន្ត ។
-ប្រើប្រាស់កម្លាំងអធិការដ្ឋាននគរបាលក្រុងចំនួន៦នាក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់ ចំនួន៤នាក់ កម្លាំងប្រជាការពារភូមិ និងប្រជាពលរដ្ឋ២០នាក់ សរុបទាំងអស់ចំនួន៣០នាក់ផងដែរ។
នគរបាលក្រុងឧដុង្គម៉ែជ័យបានបញ្ជាក់ថា ចំពោះអគ្គិភ័យនេះ មិនមានបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ៕






ចែករំលែកព័តមាននេះ