ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះផ្ទះយ៉ាងសន្ធោសន្ធៅ​​នៅក្រុងឧដុង្គម៉ែជ័យ

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់​គ្មាន​សល់ ខណៈ​ដែល​ឆ្លង​ចរន្តអគ្គិសនី​ក្លាយជា​អណ្ដាតភ្លើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជួយ​បាញ់​ពន្លត់ ។ ករណី​គ្រោះ​អគ្គី​ភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣ វិច្ឆិកា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ខ្នុរ​អំពិល សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​និយាយ​ឱ្យ​ដឹង​ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ឆាបឆេះ មាន​ទំហំ​៦​ម៉ែត្រ គុណ​និង​១២​ម៉ែត្រ ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ដំបូល​ប្រក់​ស៊ី​ប្រូ ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជិត យ៉េ​ត ភេទ​ស្រី អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​ខ្នុរ​អំពិល សង្កាត់​វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ ខេត្តកំពង់ស្ពឺ ។

អគ្គិភ័យ​ខាងលើ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​សម្ភារៈ​ដូច​ខាងក្រោម​៖
-​រង​ការ​ខូចខាត​ផ្ទះ​អស់​ចំនួន​១​ខ្នង
-​ពូក​ដេក ចំនួន​៣
-​គ្រែ​ដេក ចំនួន​៥
-​សម្ភារៈ​ផ្ទះបាយ​មួយ​ចំនួន
-​កង្ហារ​៣​គ្រឿង
-​អត្តសញ្ញាណ​បណ្ណ​៥ សន្លឹក
-​សៀវភៅ​ស្នាក់​នៅ ១ ក្បាល
-​សំបុត្រ​កំណើត ៥ ច្បាប់
-​ប័ណ្ណ​ហានិភ័យ ១ ច្បាប់
-​កាត​វ៉ាក់សាំង ៦ សន្លឹក
-​សម្លៀក​បំពាក់​ខូចខាត​ទាំងអស់​។
-​លុយ​១០០.០០០​រៀល

នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​បណ្ដាល​មក​ពី​ឆ្លង​ចរន្ដអគ្គិសនី ក្លាយជា​អណ្ដាតភ្លើង​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ។ ចំពោះ​កិច្ច​ប្រតិបត្តិការ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល​ក​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​ចំនួន​១​គ្រឿង ប្រើប្រាស់​អស់​ទឹក​ចំនួន​២​រថយន្ត-​ប្រើប្រាស់​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ចំនួន​៦​នាក់ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​ពង់ ចំនួន​៤​នាក់ កម្លាំង​ប្រជា​ការពារ​ភូមិ និង​ប្រជាពលរដ្ឋ​២០​នាក់ សរុប​ទាំងអស់​ចំនួន​៣០​នាក់​ផង​ដែរ​ ។ នគរបាល​ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​បាន​បញ្ជាក់​ថា ចំពោះ​អគ្គិភ័យ​នេះ មិន​មាន​គ្រោង​ថ្នាក់​ដល់​សត្វ និង​មនុស្ស​នោះ​ទេ ៕