ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធ្លាប់មានពីមុនមក! ទឹកមេគង្គឡើងលិចផ្លូវ បង្កើតបានជាកន្លែងទេសចរណ៍នៅត្បូងឃ្មុំ

1 ម៉ោង មុន

ខេត្ត​ត្បូងឃ្មុំ ៖ អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​លិច​ផ្លូវ​បេតុង​នៅ​ស្រុក​អូរ​រាំង​ឪ ដែល​កំពុង​ក្លាយជា​រមណីយដ្ឋាន​ទេសចរណ៍​ចល័ត ។

ជាក់ស្តែង​បើ​យោង​តា​ផេ​ក រដ្ឋបាល​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​ថា នា​ថ្ងៃ​ទី​២១ ខែសីហា​នេះ​ថា ៖ រសៀល​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២៦ ឯកឧត្តម ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត អមដំណើរ​ដោយ​លោក ជា ណា​រ៉ុ​ន អភិបាលស្រុក និង​ក្រុមការងារ​ស្រុក ឃុំ ភូមិ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ទឹកទន្លេ​មេគង្គ នៅ​ផ្លូវ​បេតុង​នៅ​ខាងក្រោយ​វត្ត​ទួល​ឃ្លាំង ស្ថិត​ក្នុងភូមិ​ទួល​ឃ្លាំង ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ ដែល​ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ឡើង​លិច​ផ្លូវ ។ ផ្លូវ​នេះ​ជា​ផ្លូវ​ត​ភ្ជាប់​ទៅ​កាន់​ភូមិ​ទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ និង​ជា​ច្រក​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ។

ជាមួយ​គ្នា​នេះ ក្នុង​រយៈពេល​ប្រមាណ ៣​ថ្ងៃ​កន្លង​មកនេះ តំបន់​នេះ ក៏​មាន​ប្រជាពលរដ្ឋ​មក​លេង​កម្សាន្ត និង​លក់ដូរ​យ៉ាងច្រើន​កុះករ ដោយសារ​ទេសភាព​ទឹកទន្លេ​ឡើង បង្កើត​ជា​បរិយាកាស​ទាក់ទាញ ដែល​អាច​ចាត់ទុកជា​លក្ខណៈ «​រមណីយដ្ឋាន​ទេសចរណ៍​ចល័ត​» នៅ​តាម​ដង​ទន្លេមេគង្គ​។

ទន្ទឹម​នឹង​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​រដូវ​ទឹក​ឡើង ជា​ពិសេស​នៅ​តំបន់​ផ្លូវ​ដែល​មានទឹក​លិច និង​តំបន់​ជាប់មាត់​ទន្លេ ដើម្បី​ចៀសវាង​ហានិភ័យ និង​ធានា​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ និង​កម្សាន្ត ៕