ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី០៤​នាក់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ និង​ប្រើប្រាស់​គ្រឿងញៀន​

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កាលពី​យប់ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៦ មាន​ករណី​គាស់​សោរ​ទ្វារ​បន្ទប់​ជួល​មួយ​កន្លែង​ នៅ​ក្នុង​ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ដោយ​លួច​យក​កាបូប ម្ចាស់​បន្ទប់​ដែល​ជា​មន្ត្រី​បម្រើ​ការ​នៅ​អង្គភាព​ធ្វើ​ស្លាក​លេខ​បណ្តាល​ឲ្យ​បាត់ ស្លាក​លេខ​រថយន្ត ​និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ ។

បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​របស់​ជន​រង​គ្រោះ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​មក​ដល់​វេលា​ម៉ោង០៦:៣០​នាទី ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៦ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​ជា​បន្តបន្ទាប់ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល និង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ដកហូត​វត្ថុ​តាង​សម្ភារៈ​ជា​ស្លាក​លេខ និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ​។

ជនសង្ស័យ​ទាំង​០៤​នាក់ រួម​មាន​ ៖ ១.​ឈ្មោះ ឯម សុគន្ធ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ​, ២.​ឈ្មោះ ស វេហា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​, ៣.​ឈ្មោះ ស៊ុត សំ​អូន ហៅ​អា​ងោ​ល ភេទ​ប្រុស អាយុ ៣០​ឆ្នាំ​, ៤​ឈ្មោះ នេ​ត ស្រី​និ​ច ភេទ​ស្រី អាយុ ២០​ឆ្នាំ​ ។

ក្រោម​វិធានការ​ជំនាញ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​០៤​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​គាស់​បន្ទប់​ជួល​យក​សម្ភារៈ​របស់​ជន​រង​គ្រោះ​នៅ​ទីតាំង​ខាងលើ ប្រាកដ​មែន ហើយ​ពួក​ខ្លួន​ក៏​ជា​មុខសញ្ញា​ប្រើប្រាស់ និង​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​គ្រឿងញៀន​ផង​ដែរ លើស​ពី​នេះ ឈ្មោះ ស វេហា បាន​សារភាព​បន្ថែម​ថា កន្លង​មក​ខ្លួន​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ពាក់ព័ន្ធ​ការ​លួច​សម្ភារៈ​នៅ​ក្នុង​បុរី​សង្ឃឹម​ថ្មី​ម្តង​ហើយ​ ។

ជនសង្ស័យ​សង្ស័យ​ប្រុស​ស្រី​ទាំង​០៤​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕