ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ពជើងគោក​កម្ពុជា និង​កងទ័ព​ការពារ​ព្រំដែន​វៀតណាម ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់គ្រង និង​ការពារ​ព្រំដែន

13 ម៉ោង មុន

ទីក្រុង​ហូ​ជី​មី​ញ ៖ ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦ នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ឯកឧត្តម វូ ជុង​គៀន មេបញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម បាន​ធ្វើ​ជា​សហ​ប្រធាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដើម្បី​បូក​សរុប​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​គ្រប់គ្រង និង​ការពារ​ព្រំដែន​ឆ្នាំ​២០២៦ និង​កំណត់​ទិស​ដៅ​ឆ្នាំ​២០២៧ ។

ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​កន្លង​មក និង​ឯកភាព​បន្ត​ពង្រឹង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន ការ​ល្បាត​រួម ការ​បង្ការ និង​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន ព្រមទាំង​ការ​បណ្តុះបណ្តាល និង​កិច្ច​សហប្រតិបត្តិការ​មនុស្សធម៌ ។

ភាគី​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ពី​ការ​បន្ត​សហការ និង​គាំទ្រ​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក ស្រប​តាម​ឯកសារ​គតិ​យុ​ត្ត រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ។

កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ជឿ​ទុកចិត្ត សំដៅ​បន្ត​ថែរក្សា​ព្រំដែន​កម្ពុជា​–​វៀតណាម ប្រកបដោយ សន្តិភាព មិត្តភាព សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ ៕