ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀងមួយ​មេ លិច​ទាំង​ព្រឹក​នៅ​ផ្សារ​ឯករាជ្យ​២​ ចោម​ចៅ​ទី​៣

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ភ្លៀង​បាន​បង្អុរ​ធ្លាក់​យ៉ាង​ខ្លាំង​ នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ ​តុលា​ ឆ្នាំ​២០២៦​នេះ ​នៅ​រាជធានី​ភ្នំពេញ​បណ្ដាល​ឲ្យ​កំណត់​ផ្លូវ​មួយ​ចំនួន​ត្រូវ​ជន់​លិច ​បន្ទាប់​ពី​ផ្លូវ​ខ្លះ​ទឹក​ស្រកមិន​ទាន់​អស់​នៅឡើយ ​។

ដោយឡែក ​នៅ​ផ្សារ​ឯករាជ្យ​២ ​ក្នុង​សង្កាត់​ចោម​ចៅ​ទី​3 ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ទាំង​ព្រឹក ​បណ្ដាល​អោយ​ទឹក​ជន់​លិច​ផ្លូវ​ និង​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កន្លែង​ខ្លះ​ជិត​ត្រឹម​ជង្គង់​ក៏​មាន ​។

ការ​ជន់​លិច​ផ្លូវ​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា ​ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង ​និង​ស្ទះ ប្រព័ន្ធ​លូ​ដែល​កន្លែង​ខ្លះ​លូ​តូច ចាស់​ទ្រុឌទ្រោម ​ពុំ​អាច​ហូរ​រំដោះ​​ទឹកបាន​។

គូ​បញ្ជាក់​ថា នៅ​មុខ​ផ្សារ​ឯករាជ្យ​២ ​ខាងត្បូង​អតីត​រោងចក្រ​QMI ត្រូវ​ទឹក​ជន់លិច​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ភ្លៀង​ធ្លាក់​ម្ដង​ៗ​ បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​មានការ​លំបាក​យ៉ាង​ខ្លាំង​ ៕