ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​តួ​ក​គី​យ៉េ ឯកភាព​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ក្របខណ្ឌ​យោធា

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក Recep Tayyip Erdoğan ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​តួ​ក​គី​យ៉េ បាន​អ​ញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​ក្នុង​ក្របខណ្ឌ​យោធា រវាង​តួ​ក​គី​យ៉េ និង​កម្ពុជា កាលពីរសៀល​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា ឆ្នាំ​២០២៦ នៅ​សា​ធារណរដ្ឋ​តួ​ក​គី​យ៉េ​ ។

សូម​រំលឹក​ថា ​ការ​ឈាន​ដល់​ចុះ​កិ្ចព្រមព្រៀង​ទ្វេរ​ភាគី​នេះ ​បន្ទាប់​ពី​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ព្រមទាំង​គណៈប្រតិភូ បាន​អញ្ជើញ​ដល់ទី​ក្រុង​អ៊ី​ស្ថាន​ប៊ុល ប្រទេស​តួ​ក​គី​យ៉េ​ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ ២០២៦ បន្ទាប់​ពី​បញ្ចប់​ការងារ​នៅ​ប្រទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ ៕