ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញថ្លៃទាបពេក សង្ស័យលទ្ធផលសំណង់គ្មានគុណភាព​

1 នាទី មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ រដ្ឋបាល​ឃុំ​កុំ​ភុ​ន ស្រុក​សេ​សាន បាន​រៀបចំ​កិច្ចប្រជុំ​ប្រកួតប្រជែង ទទួល​សំណើ​ដេញថ្លៃ​និង​បើក​ស្រោមសំបុត្រ​គម្រោង​ឃុំ​ឆ្នាំ​២០២៦ នា​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៦ នៅ​សាលាឃុំ​កុំ​ភុ​ន ដោយ​មាន​ក្រុមហ៊ុន​ចំនួន ៥ ចូលរួម​ប្រកួតប្រជែង​។

ផ្អែក​តាម​លទ្ធផល​នៃ​ការ​បើក​ស្រោមសំបុត្រ​គម្រោង​សាងសង់​ផ្លូវ​ក្រាល​ក្រួស​ធម្មជាតិ ប្រវែង ៣,៨៥ គីឡូម៉ែត្រ (​ទទឹង ៥​ម៉ែត្រ​) រួម​ទាំង​ការ​សាងសង់​លូ​មូល​ទោល ៥​កន្លែង (​មុខកាត់ ០,៦​ម ចំនួន ៤​កន្លែង និង​មុខកាត់ ០,៨​ម ចំនួន ១​កន្លែង​)​ព្រមទាំង​ការ​ដាក់​ស្លាក​សញ្ញា​គម្រោង និង​ការ​ថែទាំ​រយៈពេល ៦​ខែ​៖​ថវិកា​ប៉ាន់ស្មាន​របស់​ឃុំ​៖ ១៧០,៣០៤,០៥៣ រៀល តម្លៃ​ឈ្នះ​ដេញថ្លៃ (​ក្រុមហ៊ុន ជាម​ករា ស៊ី​អេស​អ័​រ​) ១១១,៧០០,០០០ រៀល (​តំណាង​ដោយ​លោក ជា មក​រា​) ថវិកា​សន្សំ​សំចៃ​បាន​៖ ៥៨,៦០៤,០៥៣ រៀល (​ស្មើនឹង​៣៤.៤១%) ការ​រំពឹង​ទុក​នា​ពេល​ខាង​មុខ​នៃ​សមិទ្ធផល​តាម​រយៈ​ថវិកា​ដែល​នៅ​សល់​ពី​ការ​ដេញថ្លៃ​នេះ ប្រជាពលរដ្ឋ​និងអង្គការ​សង្គម​ស៊ី​វិល​ក្នុង​មូលដ្ឋាន សម្តែង​នូវ​ការ​អបអរសាទរ និង​រំពឹង​យ៉ាង​មុតមាំ​ថា រដ្ឋបាល​ឃុំ​នឹង​អនុវត្ត​នីតិវិធី​បន្ត​គម្រោង ដើម្បី​យក​ថវិកា​សន្សំ​បាន​ជិត ៦០​លាន​រៀល​នេះ ទៅ​ពង្រីក​សមិទ្ធផល​បន្ថែម (​គុណ​នឹង ១.៥២​ដង​) រួម​មាន​៖​ផ្លូវ​ក្រួស​ធម្មជាតិ (​កម្រាស់ ១៥០​ម​ម​) កើន​ពី ៣,៨៥០ ម៉ែត្រ ដល់ ៥,៨៦៩ ម៉ែត្រ​ប្រព័ន្ធ​លូ​៖ កើន​ការ​សាងសង់​លូ​មូល​ទោល​បន្ថែម​សរុប រហូត​ដល់ ៨ កន្លែង ។ នេះ​បើ​ការ​គណនា​ឡើង​បឋម​ដោយ​ក្រុមហ៊ុន​អ្នក​ទទួល​ការ​ទូទៅ ។

ទន្ទឹម​នឹង​ក្តី​រីករាយ​ចំពោះ​ការ​សន្សំ​សំចៃ​ថវិកាជាតិ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​បាន​សម្តែង​កង្វល់​ជុំវិញ​តម្លៃ​ដេញថ្លៃ​ដែល​ធ្លាក់​ចុះ​ទាប​ខ្លាំង ដោយ​បារម្ភ​ក្រែង​មាន​ផល​ប៉ះពាល់​ដល់​គុណភាព និង​បទដ្ឋាន​បច្ចេកទេស​នៃ​ការ​សាងសង់​។ ដោយសារ​យោង​តាម​ការ​ជាក់ស្តែង​កន្លង​មក​ការ​ដេញថ្លៃ​ប្រកួតប្រជែង​ក្នុង​តម្លៃ​ទាប តែ​គុណភាព​និង​សោ​ភ័​ណ្ឌ​ភាព ធ្លាក់​ចុះ​ជា​ច្រើន​គម្រោង​រួច​ទៅ​ហើយ​ដែរ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​