ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថានបច្ចេកទេស JVC ផ្តល់អាហារូបករណ៍ជិត ១ពាន់កន្លែងលើជំនាញចំនួន ៣ ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យដោយទទួលបានប្រាក់ឧបត្ថម្ភ

48 នាទី មុន

រាជធានីភ្នំពេញ ៖ វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វេ សេ (JVC) នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្ដល់ឱកាសអាហារូបករណ៍ ៧២០កន្លែងលើមុខជំនាញចំនួន៣មុខវិជ្ជា ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមប្រចាំខែ ក្រោមការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល។

តាមការផ្សព្វផ្សាយរបស់វិទ្យាស្ថានបានឱ្យដឹងថា ការផ្តល់អាហារូបករណ៍១០០% លើជំនាញទាំង៣ នោះរួមមាន៖ ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត។ ជាពិសេស ការសិក្សានៅ JVC ក៏មានការផ្ដល់អគារស្នាក់នៅសម្រាប់សិស្ស និស្សិតដែលឡើងមកពីខេត្តផងដែរ។

សម្រាប់វគ្គ​សិក្សាថ្មីសិស្សានុសិស្ស អាចទាក់ទង​សាកសួរព័ត៌មានបន្ថែមតាមរយៈ​ទូ​រ​សព្ទលេខ ០១២ ៤៩៩ ៩៥៩/ ០៨៥ ៧៤៧ ១០០/ ០១៦ ៨១០ ៣៧៨ ឬអ​ញ្ជើញ​​មកទីតាំងរបស់វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វេ សេ (JVC) ផ្ទាល់ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ភូមិដើមគរ សង្កាតជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គិតចាប់ពីឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ នេះ សិស្សដែលបាននិងកំពុងបណ្តុះបណ្តាលមានសរុបប្រមាណជាង ២៧ម៉ឺននាក់ ក្នុងនោះគ្រឹះស្ថានក្រោមឱវាទក្រសួងបណ្តុះបានចំនួនជិត ២៣ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនជាង ៤ ម៉ឺននាក់៕ អត្ថបទសហការ