ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អំពាវនាវ​ឱ្យ​បង្កើន​កិច្ច​សន្ទនា និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​កិច្ចការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ជា​ជាង​ការ​បង្កើន​សមត្ថភាព និង​ការ​ប្រកួតប្រជែង​ផ្នែក​យោធា

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​អំពាវនាវ​ឱ្យ​បង្កើន​កិច្ច​សន្ទនា និង​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​កិច្ចការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ជា​ជាង​ការ​បង្កើន​សមត្ថភាព និង​ការ​ប្រកួតប្រជែង​ផ្នែក​យោធា​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ឯកអគ្គរាជទូតតំណាង​អចិន្ត្រៃយ៍​កម្ពុជា ​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.)​ ។

ទីក្រុង​ញូ​វ​យ៉​ក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៦ តាម​ការ​ចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​របស់ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា ​ប្រចាំ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​.) លោក នៅ សុខ​សំណាង លេខាធិការ​ទី​១ នៃ​ស្ថាន​បេសកកម្ម​កម្ពុជា បាន​ចូលរួម​ធ្វើ​សេចក្តីថ្លែងការណ៍ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ «​អាវុធ​នុយក្លេអ៊ែរ​» របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​ការ​រំសាយ​សព្វាវុធ និង​សន្តិសុខ​អន្តរជាតិ​ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ កម្ពុជា​បាន​គូសបញ្ជាក់​អំពី​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​បញ្ជាក់​ជា​ថ្មី​នូវ​តួនាទី​ស្នូល​របស់​សន្ធិសញ្ញា​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ (NPT) ដែល​ជា​សសរស្តម្ភ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​សកល​ក្នុង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ការ​មិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ និង​ការ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ក្នុង​ន័យ​សន្តិវិធី ​។

ទន្ទឹម​នេះ កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) ចំពោះ​ការ​លើកកម្ពស់​វិទ្យា​សា​ស្ត្រ និង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​ដល់​ប្រទេស​កំពុង​អភិ
វឌ្ឍន៍ ៕