ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីផ្សារទំនើបដល់មីនីម៉ាតជាង៤០០កន្លែងទូទាំងប្រទេសកម្ពុជា បើកយុទ្ធនាការលើកស្ទួយផលិតផលជាតិ

57 នាទី មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ “​យុទ្ធនាការ​ផលិតផល​ជាតិ Made In Cambodia” ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួងពាណិជ្ជកម្ម មានការ​បន្ត​ចូលរួម​ពី​ផ្សារ​ទំនើប ម៉ាត…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ “​យុទ្ធនាការ​ផលិតផល​ជាតិ Made In Cambodia” ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួងពាណិជ្ជកម្ម មានការ​បន្ត​ចូលរួម​ពី​ផ្សារ​ទំនើប ម៉ាត និង​មី​នី​ម៉ាត ទូ​ទាំង​ប្រទេស មាន​ទីតាំងកើនដល់​ជាង​៤០០​កន្លែង​ហើយ ។

“​យុទ្ធនាការ​ផលិតផល​ជាតិ Made In Cambodia” គឺជា​យុទ្ធនាការ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក និង​ការ​នាំ​ចេញ​ផលិតផល​ជាតិ នៅ​នឹង​កន្លែង ដើម្បី​បង្ហាញ​ពី “​ការ​ស្រ​ទ្បា​ញ់​ផលិតផល​ជាតិ ទឹកចិត្ត នៃ​ក្តី​ស្រ​ទ្បា​ញ់​ចំពោះ​កសិករ​ខ្មែរ និង​ផលិតករ​ខ្មែរ និង​ស្មារតី​ស្រ​ទ្បា​ញ់​ជាតិ​មាតុភូមិ​របស់​យើង​!” ។

យុទ្ធនាការ​នេះ រៀបចំ​ឡើង​រយៈពេល ១​ស​ប្តា​ហ៍ ក្នុង ១​ខែ រយៈពេល ១​ឆ្នាំ​ពេញ ក្នុង​គោលបំណង​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល​ជាតិ ឱ្យ​មាន​ភាព​លេចធ្លោ ក៏​ដូច​ជា​ឱកាស​ជំរុញ​ការ​ដាក់​លក់​ផលិតផល​ក្នុងស្រុក នៅ​តាម​បណ្តា​ផ្សារ​ទំនើប ម៉ាត មី​នី​ម៉ាត​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ