ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃទុរេននៅថៃ និងវៀតណាម ស្រុតចុះទៀតហើយ ! សំពាធលំហូរចូលទីផ្សារអាចនៅតែមាន

3 ម៉ោង មុន

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ តម្លៃ​ផ្លែ​ទុរេន​ថៃ បាន​ធ្លាក់​ចុះ​ពី​៣,៥-៣,៩​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ជា​ហេតុ​នាំ​ឲ្យ​តម្លៃ​ទុរេន​ថៃ​ឥឡូវ​មាន​តម្លៃ​ត្រឹម​ពី​២,៩​ទៅ​៣,១​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​គីឡូក្រាម ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត​វៀតណាម VN Express ។…

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ តម្លៃ​ផ្លែ​ទុរេន​ថៃ បាន​ធ្លាក់​ចុះ​ពី​៣,៥-៣,៩​ដុល្លារ ក្នុង​មួយ​គីឡូក្រាម ជា​ហេតុ​នាំ​ឲ្យ​តម្លៃ​ទុរេន​ថៃ​ឥឡូវ​មាន​តម្លៃ​ត្រឹម​ពី​២,៩​ទៅ​៣,១​ដុល្លារ​ប៉ុណ្ណោះ​នៅ​ក្នុង​មួយ​គីឡូក្រាម ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត​វៀតណាម VN Express ។

ការ​ធ្លាក់​ចុះ​នេះ បាន​បន្ត​សំពាធ​ដល់​ទុរេន​វៀតណាម​ឲ្យ​ធ្លាក់​ចុះ​ដែរ ពោល គឺ​ធ្លាក់​ចុះ​នៅ​ក្នុង​រង្វង់​ពី​១,៤ ទៅ​១,៦ ដុល្លារ​នៅ​ក្នុង​មួយ​គីឡូក្រាម ។

លោក ឃ្វៀន ថេ ហាង អ្នកលក់​ទុរេន​ចល័ត​នៅ​កាន់​ថឺ ប្រទេស​វៀតណាម បាន​អះអាង​ថា តម្លៃ​ទុរេន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ដើមរដូវ​កាល ហើយ​យើង​កំពុង​តែ​បារម្ភ​ថា​វា​នឹង​កាន់តែ​ធ្លាក់​ថែម​ទៀត​នៅ​ពេល​ខាង​មុខ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​ពេល​នេះ​ទាំង​ថៃ និង​វៀតណាម សុទ្ធតែ​មាន​ទីផ្សារ​ទុរេន​ធំ​នៅ​ចិន​ដូច​គ្នា ដូច្នេះ​ទីផ្សារ​អាច​ចាល់ ហើយ​មិនតែប៉ុណ្ណោះ វា​អាច​ប្រឈម​មុខ​នឹង​អ្នក​ចូល​ថ្មី​ពី​ម៉ា​ឡេ​ស៊ី​ដែល​កំពុង​តែ​មាន​សក្តានុពល ។

រឿង​ទុរេន​នៅ​ពេល​នេះ​នៅ​កម្ពុជា​វា​កំពុង​តែ​រសើប ក្រោយ​ផ្ទុះ​ករណី​លួច​នាំ​ចូល​ទុរេន​ពី​ថៃ​ប្រមាណ​ជា​២ តោន ។

អ្នក​ដែល​កំពុង​តែ​ប្រកប​របរ​នេះ​ម្នាក់​បាន​អះអាង​ថា ជា​ទូទៅ​ទុរេន​ថៃ និង​វៀតណាម​នេះ ពាក់ព័ន្ធ​គួរសម​នឹង​ទីផ្សារ​ទុរេន​នៅ​កម្ពុជា ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា​ចូល​ចិត្ត​ហូប​ទុរេន តែ​ចំការ​ដែល​អាច​ប្រមូល​ផល​នៅ​មាន​កម្រិត ។

លោក​បាន​បន្ត​ថា កាលណា​ទីផ្សារ​នៅ​ទីនោះ​ជន់ វា​អាច​រក​ច្រក​លំហូរ​ចេញ ប៉ុន្តែ​សម្រាប់​ពេល​នេះ​បញ្ហា គឺ​ក្តី​បារម្ភ​អំពី​គុណភាព​ទុរេន ដោយសារ​តែ​ពលរដ្ឋ​បារម្ភ​រឿង​សំណល់​គីមីកសិកម្ម​នៅ​ក្នុង​ទុរេន ហើយ​និង​បម្រាម​នាំ​ចូល​ពី​ថៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ