ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញដងខ្លួនទេពស្រី រចនាបទកោះកេរ និង​ខួច​ចំនួន​២ធ្វើ​ពី​ដី​ដុត នៅខេត្តព្រះវិហារ

1 នាទី មុន

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ទទួល​វត្ថុ​បុរាណ​ចំនួន​៣ ពី​ប្រជាពលរដ្ឋ សហគមន៍​កន្ទួត ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ រួម​មាន ដងខ្លួន​ទេព​ស្រី​ចំនួន​១…

ខេត្តព្រះវិហារ ៖ អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ទទួល​វត្ថុ​បុរាណ​ចំនួន​៣ ពី​ប្រជាពលរដ្ឋ សហគមន៍​កន្ទួត ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ រួម​មាន ដងខ្លួន​ទេព​ស្រី​ចំនួន​១ និង​ខួច​ចំនួន​២ ធ្វើ​ពី​ដី​ដុត ដើម្បី​រក្សា​ទុក អភិរក្ស និង​សិក្សា​ស្រាវជ្រាវ​បន្ត​។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ថ្ងៃ​ទី​១០ ខែឧសភា​នេះ ។

នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម ផេង សំ​អឿ​ន អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើការ​ប្រគល់​ទទួល​វត្ថុ​បុរាណ​ចំនួន ៣​នៅ​វត្ត​កន្ទួត ស្ថិត​ក្នុងភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កន្លង​មក​យក​មក​រក្សា​ទុក និង​ធ្វើការ​អភិរក្ស ។

អ្នកជំនាញ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ បាន​បញ្ជាក់​ថា វត្ថុ​បុរាណ​ទាំងនោះ​មាន​ដងខ្លួន​ទេព​ស្រី​ចំនួន​១ ធ្វើ​អំពី​ថ្មភក់ រចនា​បទ​កោះ​កេរ សតវត្ស​ទី​១០ និង​ខួច​ចំនួន​២​ធ្វើ​ពី​ដី​ដុត សតវត្ស​ទី​១១-១២ ដែល​មាន​ប្រភព​មក​ពី​ភូមិ​ស្វាយ ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។

ក្នុង​ពេល​ទទួល​វត្ថុ​បុរាណ​នោះ ក៏​ប្រទះ​ឃើញ​សិលាចារឹក​ចំនួន​១​ផ្ទាំង យក​មក​ពី​ប្រាសាទព្រៃ​ស្វាយ ស្ថិត​នៅ​ខាងត្បូង​ឆៀង​ខាងលិច​ភូមិ​កន្ទួត​ប្រមាណ​ជា​៣​គីឡូម៉ែត្រ សិលាចារឹក​នោះ​បាន​ចារ​លើ​ស៊ុមទ្វារ​ប្រាសាទ មាន​អក្សរ​ចំនួន​៣១​បន្ទាត់ ជា​ភាសា​ខ្មែរ​បុរាណ ។

អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​សូម​ថ្លែង​អំណរ​អគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​ព្រះ​ស​ង្ឍ ប្រជាពលរដ្ឋ ទាំងអស់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជាំ​ក្សាន្ត និង​តំបន់​នានា ដែល​បាន​ចូលរួម​សហការ​ប្រគល់​វត្ថុ​បុរាណ​គ្រប់​ប្រភេទ​ដោយ​ស្ម័គ្រចិត្ត​កន្លង​មក ដើម្បី​យក​មក​រក្សា​ទុក និង​សិក្សា​បន្ដ​នៅ​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះ​វិហារ ។ ការ​ប្រគល់​វត្ថុ​បុរាណ​មក​អ្នកជំនាញ​រក្សា​ទុក និង​អភិរក្ស បង្ហាញ​អំពី​ស្មារតី​ក្នុង​ការ​ចូលរួម​កិច្ច​ការពារ​វត្ថុ​បុរាណ​របស់​បុព្វបុរស​ខ្មែរ និង​លើក​តម្លៃ​មរតក​វប្បធម៌​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ