ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ត្រូវ​រន្ទះបា.ញ់​ក្នុង​រោង​ចាំ​ស្រែ​ លុះ​ព្រឹក​ឡើង​ ទើប​ម្ចាស់​រោង​ប្រទះ​ឃើញ​​ស្លា.ប់

3 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ក្នុង​រោង​ចាំ​ស្រែ​មួយ​កន្លែង ក្នុងភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដោយ​ពុំ​មាន​នរណា​បានដឹង លុះដល់​ព្រឹក​ថ្ងៃ​ទី ០៩ ឧសភា…

ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ក្នុង​រោង​ចាំ​ស្រែ​មួយ​កន្លែង ក្នុងភូមិ​កំ​ប៉ូវ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ដោយ​ពុំ​មាន​នរណា​បានដឹង លុះដល់​ព្រឹក​ថ្ងៃ​ទី ០៩ ឧសភា ទើប​ម្ចាស់​រោង​ប្រទះ​ឃើញ​សាកសព ហើយ​ក៏​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច ដើម្បី​ចុះ​ត្រូ​ត​ពិនិត្យ​។

ជន​រង​គ្រោះ​ឈ្មោះ លឿម ភាព ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​។

នាយ​ប៉ុ​ស្តិ៍​​រដ្ឋបាល ស្ដីទី លោក ម៉ី រតនា បាន​និយាយ​ថា បើ​តាម​ការ​ពិនិត្យ និង យោង​តាម​ការ​បំភ្លឺ​ពី​អ្នក​ភូមិ​ផង គឺ ជន​រង​គ្រោះ​ត្រូវ​រន្ទះបាញ់​ស្លាប់​តាំង​ល្ងាច​ថ្ងៃ​ទី ០៨ ឧសភា ពេល​គាត់​ជ្រក​ក្នុង​រោង​ចាំ​ស្រែ​ខាងលើ និង ស្រប​ពេល​នោះ​មាន​ភ្លៀង និង ផ្ទ​គរ​រន្ទះ​យ៉ាង​ខ្លាំង​ផង​។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដេក​ស្លាប់​ក្នុង​រោង​ចាំ​ស្រែ​របស់​ឈ្មោះ ជួប អៀ​ប ភេទ​ស្រី​អាយុ​៦៦​ឆ្នាំ​។ គេ​ឃើញ​ដំបូល​រោង​ប្រក់​ស័ង្កសី​បាន​ធ្លុះធ្លាយ ហើយ​សរស​រោង​មាន​ស្នាម​ប្រេះ​បែក​រយះ ដោយសារ​ត្រូវ​រន្ទះបាញ់​ផង​។ តាម​ការ​បំភ្លឺ​ពី​ម្ចាស់​រោង ដែល​បាន​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ប្រទះ​ឃើញ​សាកសព​ជន​រង​គ្រោះ ពេល​គាត់​ទៅ​ស្រែ ហើយ​ដើរ​ចូល​ទៅ​ក្នុង​រោង​។

គាត់​ឃើញ​ជន​រង​គ្រោះ ដេក​ស្លាប់​នៅ​ក្នុង​រោង​។ ឃើញ​ដំបូល​រោង​ស័ង្កសី​រយះ​ធ្លុះធ្លាយ ហើយ​ឈើ​ធ្នឹម​ខាងលើ​រយះ​ប្រេះ​បែក ដែល​គាត់​សង្ស័យ​ត្រូវ​រន្ទះបាញ់​។ ព្រោះ​កាលពី​រសៀល​ថ្ងៃ​ទី ០៨ ឧសភា មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង ខ្យល់​កន្ត្រាក់​ផង​។ គាត់​បញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា ដំបូល​រោង​ចាំ​ស្រែ​គាត់ គ្មាន​ស្នាម​ធ្លុះធ្លាយ ឬ បាក់បែក​សរសរ​ឬ​ធ្នឹម​ទេ តែ​ពេល​នេះ​ត្រូវ​រន្ទះបាញ់​ធ្វើ​ឲ​ក​យ​ខូចខាត ហើយ​ត្រូវ​ជន​រង​គ្រោះ​ដែល​ជ្រក​ក្នុង​រោង​បណ្ដាល​ឲ្យ​ស្លាប់​ទៀត​។

សមត្ថកិច្ច​ដែល​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ពិនិត្យ​លើ​ស្លាកស្នាម និង ស្ថានភាព​ជន​រង​គ្រោះ ពិតជា​ស្លាប់​ដោយសារ​បាតុភូត​ធម្មជាតិ​(​រន្ទះបាញ់​)​មែន នៅ​ពេល​គាត់​កំពុង​ជ្រក​ភ្លៀង​នៅ​ក្នុង​រោង​ចាំ​ស្រែ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ