ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ព្រ.មា.ន​ធ្ងន់​ៗ​ថានឹង​ស.ង​សឹ.ក​បន្ទាប់​ពី​អា​មេ​រិក​បា.ញ់​ឆេះ​នាវា​ដឹក​ប្រេង​របស់​ខ្លួន

45 វិនាទី មុន

ទីក្រុង​ឌុយបៃ៖ ប្រទេស​អ៊ីរ៉ង់​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​កាល​ពី​យប់​មិញ​បន្ទាប់ពី​នាវា​ដឹក​ប្រេង​របស់​ខ្លួន​មួយ​ចំនួន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​យោធា​អាមេរិក​។ ឆ្មាំ​បដិវត្ត​ឥស្លាម​ប្រកាស​ថា​រាល់​ការ​វាយ​ប្រហារ​នា​ពេល​អនា​គត​ទៅ​លើ​នាវា​ដឹក​ប្រេង​ ឬ​នាវា​ដឹក​ទំនិញ​ដទៃ​ទៀត​របស់​​ខ្លួន​​អាច​នឹង​ត្រូវ​អ៊ីរ៉ង់​វាយ​ប្រហារ​សង​សឹក​វិញ​យ៉ាង​ធ្ងន់ធ្ងរ​។ អ៊ីរ៉ង់​ថា​ខ្លួន​នឹង​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​យោធា​របស់​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ និង​នាវា​របស់​ពួក​សត្រូវ​។ ទោះ​ជា​មាន​បញ្ហា​រកាំ​រកូស​នឹង​គ្នា​យ៉ាង​នេះ​ក្ដី គេ​កត់​សម្គាល់​ថា​បទ​ឈប់​បាញ់​នៅ​ជា​ធរ​មាន​នៅ​ឡើយ​ទេ​។ ទូរ​ទស្សន៍​របស់​រដ្ឋ​អ៊ីរ៉ង់​​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​ព្រមាន​ដូច​ខាង​លើ​នេះ​មួយ​ថ្ងៃ​បន្ទាប់​ពី​យោធា​អាមេរិក​វាយ​ប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង​របស់​អ៊ីរ៉ង់​ដែល​ព្យាយាម​បើក​ចេញ​ពី​ការ​បិទ​ខ្ទប់។ ទន្ទឹម​នឹង​នោះ…

ទីក្រុង​ឌុយបៃ៖ ប្រទេស​អ៊ីរ៉ង់​ចេញ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​កាល​ពី​យប់​មិញ​បន្ទាប់ពី​នាវា​ដឹក​ប្រេង​របស់​ខ្លួន​មួយ​ចំនួន​រង​ការ​វាយ​ប្រហារ​ពី​សំណាក់​យោធា​អាមេរិក​។ ឆ្មាំ​បដិវត្ត​ឥស្លាម​ប្រកាស​ថា​រាល់​ការ​វាយ​ប្រហារ​នា​ពេល​អនា​គត​ទៅ​លើ​នាវា​ដឹក​ប្រេង​ ឬ​នាវា​ដឹក​ទំនិញ​ដទៃ​ទៀត​របស់​​ខ្លួន​​អាច​នឹង​ត្រូវ​អ៊ីរ៉ង់​វាយ​ប្រហារ​សង​សឹក​វិញ​យ៉ាង​ធ្ងន់ធ្ងរ​។ អ៊ីរ៉ង់​ថា​ខ្លួន​នឹង​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​យោធា​របស់​អាមេរិក​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ និង​នាវា​របស់​ពួក​សត្រូវ​។ ទោះ​ជា​មាន​បញ្ហា​រកាំ​រកូស​នឹង​គ្នា​យ៉ាង​នេះ​ក្ដី គេ​កត់​សម្គាល់​ថា​បទ​ឈប់​បាញ់​នៅ​ជា​ធរ​មាន​នៅ​ឡើយ​ទេ​។

ទូរ​ទស្សន៍​របស់​រដ្ឋ​អ៊ីរ៉ង់​​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​ព្រមាន​ដូច​ខាង​លើ​នេះ​មួយ​ថ្ងៃ​បន្ទាប់​ពី​យោធា​អាមេរិក​វាយ​ប្រហារ​នាវា​ដឹក​ប្រេង​២​គ្រឿង​របស់​អ៊ីរ៉ង់​ដែល​ព្យាយាម​បើក​ចេញ​ពី​ការ​បិទ​ខ្ទប់។ ទន្ទឹម​នឹង​នោះ ប្រទេស​បារ៉ែន​ដែល​ជា​កន្លែង​តាំង​នៅ​នៃ​បញ្ជាការ​ដ្ឋាន​កងទ័ព​ជើង​ទឹក​អាមេរិក​ប្រចាំ​តំបន់​​មជ្ឈិម​បូព៌ា​ថ្លែង​ថា​ខ្លួន​ចាប់​ឃាត់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​ដែល​​សង្ស័យ​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​ឆ្មាំ​បដិវត្ត​ឥស្លាម​។ សម្រាប់​ពេល​នេះ ទី​ក្រុង​វ៉ាស៊ីនតោន​កំពុង​រង់​ចាំ​ចម្លើយ​ពី​អ៊ីរ៉ង់​បន្ទាប់​ពី​ខ្លួន​បាន​បញ្ជូន​ផែន​ការ​សន្តិ​ភាព​១៤​ចំណុច​ទៅ​ឱ្យ​អ៊ីរ៉ង់​ពិនិត្យ​មើល​ដើម្បី​បញ្ចប់​សង្គ្រាម, ដើម្បី​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញ និង​ដើម្បី​បិទ​បញ្ចប់​កម្ម​វិធី​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។

ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ពូទីន​ ថ្លែង​ថា​ទី​ក្រុង​ម៉ូស្គូ​ក៏​បាន​ដាក់​ចេញ​​នូវ​សំណើ​មួយ​ដើម្បី​ដឹក​ជញ្ជូន​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​ដែល​ចម្រាញ់​រួច​ហើយ​ពី​អ៊ីរ៉ង់​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​។ ​ប្រទេស​បារ៉ែន​អះអាង​ថា​ខ្លួន​បាន​ចាប់​មនុស្ស​៤១​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ឆ្មាំ​បដិវត្ត​ឥស្លាម​របស់​អ៊ីរ៉ង់​។ ក្រសួង​មហា​ផ្ទៃ​បារ៉ែន​ថ្លែង​ថា​ក្រោយ​ពេល​ស៊ើប​អង្កេត​ទៅ​ឃើញ​ថា​ពួក​គេ​​​មាន​ទំនាក់​ទំនង​ជា​មួយ​ឆ្មាំ​បដិ​វត្ត​ពិត​ប្រាកដ​មែន។ ក្រសួង​អះ​អាង​ថា​ពួក​គេ​ (អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​) បាន​ប្រមូល​មូល​និធិ​ និង​ព្យាយាម​ផ្ញើ​ទៅ​ឱ្យ​ឆ្មាំ​បដិ​វត្ត​ដើម្បី​គាំទ្រ​ចលនា​ភេរវកម្ម​របស់​ពួក​នេះ​ (ឆ្មាំ​បដិវត្ត​)​។

អ៊ីរ៉ង់​បាន​ចេញ​សេច​ក្ដីព្រមាន​ទៅ​ប្រទេស​បារ៉ែន​ថា​ការ​ដែល​ប្រទេស​នេះ​ចូល​ខាង​ក្រុម​អាមេរិក​អាច​នឹង​នាំ​ទុក្ខ​ដ៏​ធ្ងន់​ធ្ងរ​ដាក់​ខ្លួន​ជា​មិន​ខាន​។ ច្រក​សមុទ្រ​ហ័រ​ម៉ូស​មាន​សារ​សំខាន់​ជា​អាយុ​ជីវិត​។ ដូច្នេះ​ សូម​អ្នក​កុំ​ប្រថុយ​បិទ​ច្រក​នេះ​ដោយ​ខ្លួន​ឯង​។ ខាង​លើ​នេះ​ជា​ការ​ព្រមាន​របស់​លោក​អេ​ប្រាហ៊ីម អាហ្ស៊ី​ហ្ស៊ី (Ebrahinm Azizi) ជា​ប្រធាន​គណៈ​កម្ម​ការ​នៃ​រដ្ឋ​សភា​អ៊ីរ៉ង់​ទទួល​បន្ទុក​ខាង​​សន្តិ​សុខ​​ជាតិ។ លោក​បាន​​បង្ហោះ​សារ​ដូច​ខាង​លើ​នេះ​​នៅ​លើ​បណ្ដាញ​សង្គម៕ ប្រភព៖ អេភី និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ