ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ ! ​រឿង​លោកស្រី​មេឃុំ​សំបួរ​ ដើរ​ដាក់​សំណើ​ដេញថ្លៃ​ ធ្វើ​ឱ្យក្រុមហ៊ុនដទៃទៀត​ហួសចិត្ត​

3 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ មហាជន​ខកចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​លោកស្រី​មេឃុំ​សំបួរ ស្រុក​ស្វាយ​ទាប បាន​កាន់​សំណើរ​ទៅ​ដាក់​ដេញថ្លៃ​គម្រោង​កែ​លម្អ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ​ ១​ខ្សែ​នៅ​ឃុំ​ពពែ​ត ហើយ​ជា​លទ្ធផល​លោកស្រី​មេឃុំ​សំបួរ​ទទួល​បាន​គម្រោង​យក​ទៅ​អនុវត្ត​បង្ក​ឲ្យ​ក្រុមហ៊ុន​ដែល​មក​ចូលរួម​ដាក់​សំណើរ​ដេញថ្លៃ​ហួសចិត្ត ហើយ​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នក​សារព័ត៌មានជួយផ្សាយដែល​លោកស្រី​មេឃុំ​សំបួរ បើក​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខុស​ប្រក​តី​មិន​គួរ​អាជ្ញាធរ​ស្រុក​ស្វាយ​ទាប​មើល​រំលង…

ខេត្តស្វាយរៀង​ ៖​ មហាជន​ខកចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​លោកស្រី​មេឃុំ​សំបួរ ស្រុក​ស្វាយ​ទាប បាន​កាន់​សំណើរ​ទៅ​ដាក់​ដេញថ្លៃ​គម្រោង​កែ​លម្អ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ​ ១​ខ្សែ​នៅ​ឃុំ​ពពែ​ត ហើយ​ជា​លទ្ធផល​លោកស្រី​មេឃុំ​សំបួរ​ទទួល​បាន​គម្រោង​យក​ទៅ​អនុវត្ត​បង្ក​ឲ្យ​ក្រុមហ៊ុន​ដែល​មក​ចូលរួម​ដាក់​សំណើរ​ដេញថ្លៃ​ហួសចិត្ត ហើយ​ផ្តល់​ព័ត៌មាន​ឲ្យ​អ្នក​សារព័ត៌មានជួយផ្សាយដែល​លោកស្រី​មេឃុំ​សំបួរ បើក​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខុស​ប្រក​តី​មិន​គួរ​អាជ្ញាធរ​ស្រុក​ស្វាយ​ទាប​មើល​រំលង ​។​ ការផ្ទុះ​ការ​រិះគន់​នេះ​កើតឡើង​នា​ព្រឹក​ថ្ងៃ​ទី ​៨​ ឧសភា​ ឆ្នាំ​ ២០២៦​ នៅ​ឃុំ​ពពែ​ត ​ស្រុក​ស្វាយ​ទាប​ ។​

លោក កុយ​ សា​រ៉េ​ន ស្មៀនឃុំ​ពពែ​ត បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី ​៨ ​ឧសភា ​ឆ្នាំ ​២០២៦ ​នៅ​សាលាឃុំ​ពពែ​ត ស្រុក​ស្វាយ​ទាប​បាន​រៀបចំ​ដាក់​គម្រោង​ដេញថ្លៃ​កែ​លម្អ​ផ្លូវ​ដី​ក្រាល​បេតុង​អា​ម៉េ​ ០១​ខ្សែ ប្រវែង​ ២៦០​ម៉ែត្រ​ ទទឹង​ ០៥​ម៉ែត្រ​ កម្រាស់​ ០,១៥​ម៉ែត្រ ធ្វើ​ស្លាក​សញ្ញា​គម្រោង​ថែទាំ​ ០៦​ ខែ​ ០១​ ។​ តម្លៃ​ប៉ាន់ស្មាន ​១៤២,៨៦១,០០០​រៀល មាន​ក្រុមហ៊ុន​ចំនួន ​០៦ ​ក្រុមហ៊ុន​បាន​ចូលរួម​ដាក់​សំណើរ​ដេញថ្លៃ ជា​ជ​លទ្ធផល​បាន​ទៅ​លើ​លោកស្រី​ គង់ សា​ផា​ន ​(​មេឃុំ​សំបួរ​)​ ក្រុមហ៊ុន ​សែ​ម សូលី​ណា​ឌី​ហ្សា​ញ​ខន់​ស្ត្រា​ក់សិន​ឯ​.​ក ដាក់​តម្លៃ​ ៧០,៤៦០,០០០​រៀល តម្លៃ​ទាប​អាច​ទទួលយក​បាន​ (​ចុះ​តម្លៃ​ទាប​ក្រោម​ ៥០%) ​។​

មហាជន​បាន​លើក​ឡើង​ទៀត​ថា ក្នុង​ឆ្នាំ​ ២០២៦ ​នេះ​គេ​សង្កេត​ឃើញ​ថា មាន​មន្ត្រីរាជការ ក្រុមប្រឹក្សា​ឃុំ មានឈ្មោះ​ជា​តំណាង​ក្រុមហ៊ុន ដើរ​ដាក់​សំណើរ​ដេញថ្លៃ ស្ទើ​គ្រប់​គម្រោង ក្នុង​ខេត្តស្វាយរៀង ដូច​ជា​លោកស្រី​មេឃុំ​សំបួរ បាន​កាន់​សំណើរ​ដើរ​ដាក់​ដេញថ្លៃ​គម្រោង យ៉ាង​រលូន គ្មាន​ខ្វល់​ពី​ការងារ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ទេ ហើយ​លោក​អភិបាលស្រុក​ស្វាយ​ទាប មន្ត្រី​លទ្ធកម្ម​ស្រុក​ខេត្ត​ក៏​គ្មាន​ចំណាត់ការ​អ្វីដែរ​​ ។

​ទាក់ទិន​ករណី​នេះ​ដែរ លោកស្រី គង់​ សា​ផា​ន មេឃុំ​សំបួរ ដែល​ធ្វើ​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​សែ​ម​សូលី​ណា​ឌី​ហ្សា​ញ​ខន់​ស្ត្រា​ក់សិន​ឯ​.​ក បាន​ឆ្លើយ​បំភ្លឺ​ថា លោកស្រី មក​ដាក់​សំណើរ​ដេញថ្លៃ​ជំនួស​ឲ្យ​ក្រុមហ៊ុន​ក្មួយ មិនដឹង​ថា ការ​ធ្វើ​នេះ​ខុស ​ឬ​ត្រូវ​ទេ​ ។ ​ចំណែក​មន្ត្រី​ជំនាញ ផ្នែក​លទ្ធកម្ម​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់ នីតិវិធី​នៃ​ការ​ដាក់​សំណើរ​ដេញថ្លៃ​គឺ បុគ្គល​ដែល​មក​ជា​តំណាង​ឲ្យ​ក្រុមហ៊ុន ដើម្បី​ដាក់​សំណើរ​ដេញថ្លៃគឺ​ត្រូវ​មាន​លិខិតស្នើ​សុំ​ពី​ក្រុមហ៊ុន សាមី ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​ឈ្មោះ​បុគ្គល​ជា​អ្នកតំណាង និង​អត្តសញ្ញាណ​ប័​ណ្ណសញ្ញា​តិ​ខ្មែរ​ ១​សន្លឹក ទើប​មាន​សិទ្ធិ​ជា​តំណង​ចូល​ដាក់​សំណើ​ដេញថ្លៃ ហើយ​ខណៈ​ដាក់​សំណើរ​ដេញថ្លៃ រួច​ពេល​បើក​ស្រោមសំបុត្រ​សំណើ ក្រុមការងារ ម្ចាស់​គម្រោង មន្ត្រី​លទ្ធកម្ម ពិនិត្យ​ស្រោមសំបុត្រ មើល​ឈ្មោះ​អ្នកជា​តំណាង​ត្រឹមត្រូវ​តាម​ការ​ដាក់​បុគ្គល​ជា​តំណាង​ដែរ​ឬទេ បើ​ខុស​ប្រក​តី​ឬ​មិន​គ្រប់​តាម​លក្ខ​ខណ្ឌ​​នៃ​ការ​ដេញថ្លៃ គឺ​ក្រុមការងារ​ម្ចាស់​គម្រោង​មិន​ប្រគល់​គម្រោង​ឲ្យ​ទៅ​ក្រុម​ហ៊ុន​​នោះ​ទទួល​ការ​ទេ​ ។ ​ហើយ​ចំពោះ​មាន​បុគ្គល​ដែល​មក​ធ្វើ​ជា​តំណាង​មក​ដាក់​ដេញថ្លៃ​នោះ ក្រុមហ៊ុន​ផ្សេង​គេ​ស្គាល់​ថា ជា​មន្ត្រី​ គឺ​ខុស​ប្រក​តី​អាច​ជំទាស់​បាន​។

​ទាក់ទិនករណី​នេះ​ដែរ​ មិន​អាច​រក​ការ​បំ​ភ្លី​ពី​លោក​អភិបាលស្រុក​ស្វាយ​ទាប​បាន​ទេរ​ហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​ ១០ ​ឧសភា​ ២០២៦ ​នេះ​ ។​ ចំណែក​មន្ត្រី​លទ្ធកម្ម​ស្រុក​ស្វាយ​ទាប​ក៏​មិន​អាច​រក​ការ​បំភ្លឺ​បាន​ដែរ​ ។ ហើយ​អ្វី​ដែល​មហាជន​ហួសចិត្ត​នោះ​គឺ​ថ្ងៃ​បើក​គម្រោង​ដេញថ្លៃ​គឺ​គេ​ឃើញ​វត្តមាន​លោក​មន្ត្រី​លទ្ធកម្ម​ស្រុក​ស្វាយ​ទាប លោក​អភិបាលរង​ស្រុក​ស្វាយ​ទាប​ ១​រូប​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ដាក់​សំណើរ​ដេញថ្លៃ​នោះ​ តើ​លោក​មន្ត្រី​លទ្ធកម្ម​ស្រុក​ស្វាយ​ទាប​ និង​លោក​អភិបាលរង​ស្រុក​ស្វាយ​ទាប​មិន​ស្គាល់​លោកស្រី​ គង់​ សា​ផា​ន​ មេឃុំ​សំបួរ​ឬ ? ទើប​ដំណើរការ​ដេញថ្លៃ​រលូន​បែប​នេះ ​៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ