ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពលួចដែក និងស៊ីទែនទឹក របស់ប្រជាពលរដ្ឋ។
ការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើងកាលពីវេលាម៉ោង៩ និង ៥៤នាទីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិត្រពាំងកែស ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថា÷ កម្លាំងព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិសែនដី ព្រមទាំងឈ្មោះ ជាង ថាន ភេទប្រុស អាយុ ៤៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងកែស ឃុំសែនដី ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ដែលជាអ្នកចាំដី(កន្លែងកើតហេតុ) បានឃាត់មនុស្សចំនួន ០៣នាក់។ ទី១- ឈ្មោះ សេង ទិត្យ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិអូរទំពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទី២- ឈ្មោះ សុវណ្ណ ជីវ័ន្ត ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅការដ្ឋាន ភូមិព្រៃជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៣- ឈ្មោះ ឃុន វិរ: ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្រោយពីក្រុមជនសង្ស័យបានលួចយកស៊ីទែនទឹក ១ និង ដែកផ្ទោងផ្ទះមួយចំនួន ជារបស់ឈ្មោះ ឆឹង សារិន ភេទប្រុស អាយុ ៧០ឆ្នាំ នៅផ្ទះលេខ ០១៩ ផ្លូងឌួងងៀប ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នគរបាលស្រុកសំរោងទងបានបន្តដឹងទៀតថាគិតឲ្យកើតហេតុក៏បានជំនាញបានធ្វើការសួរនាំ ក្រុមជនសង្ស័យខាងលើ បានឆ្លើយសារភាពថាពួកខ្លួនពិតជាបានលួចសម្ភារ:ខាងលើ ជាមួយបក្ខពួកឈ្មោះ តុង ភេទប្រុស អាយុ ២៣ឆ្នាំ នៅភូមិទួលខ្ពស់ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (បានរត់គេចខ្លួន បាត់ហើយ)។ និងដកហូតវត្ថុតាង
•រថយន្ត ១គ្រឿង ស៊ីទែនទឹក ១ និងដែកមួយចំនួន។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឲ្យដឹងថាក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាង នគរបាលស្រុកសំរោងទងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕






ចែករំលែកព័តមាននេះ