ខេត្តកោះកុង ៖ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ កំលាំងសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌក្រុងខេមរៈភូមិន្ទបានធ្វើការឡោមព័ទ្ឋ និងឃាត់ខ្លួនជនសង្សយ័ម្នាក់ឈ្មោះ សឿន ណាត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករនេសាទ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងកំពង់ផែនេសាទមួយ(នៅលើទូក) ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា បុរសជាជនសង្ស័យខាងលើមានប្រើប្រាស់សារជាតិញៀន បានជិះម៉ូតូឌុបទៅបង្កជម្លោះជាមួយគ្រួសារដែលជាអ្នកស្គាល់គ្នា និងរាប់អានខ្លួនស្និទ្ឋស្នាល ដែលមានទីលំនៅក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ។ ពេលជនសង្ស័យទៅដល់ភ្លាម ក៏បានអង្គុយជជែកគ្នាលេងធម្មតាៗ លុះមួយសន្ទុះក្រោយមកក៏បានទាស់ពាក្យសំដីគ្នា និងស្រែកឮខ្លាំងៗផ្អើលដល់ផ្ទះជិតខាង ។ ខណៈនោះជនសង្ស័យក៏បានដកកូនកាំបិទចុងស្រួច ដែលត្រៀមទុករួចជាស្រេចនោះ ចាក់ទៅលើគ្រួសារជនរងគ្រោះ២នាក់ឪពុកនិងកូនប្រុសតែម្តង ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះទី១-ឈ្មោះចាន់ សាន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបកម្មករ ត្រូវជាឪពុក ស្លាប់នៅនឹងកន្លែងកើតហេតុ(ផ្ទះរបស់ខ្លួន)និងទី២-ជាកូនប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះចាន់ ដែន អាយុ១៣ឆ្នាំ (រងរបួសធ្ងន់ធ្ងរ)។
ពេលធ្វើសកម្មភាពរួច ជនសង្សយ័បានបោះកូនកាំបិតចោល រួចលោតចូលក្នុងទឹកព្រែកហើយព្យាយាមរត់គេចខ្លួនដែរ តែត្រូវបានសមត្ថកិច្ចឡោមពទ្ធ័ចាប់បានភ្លាមៗតែម្តង ។
បន្ទាប់ពីធ្វើការពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសពជនរងគ្រោះ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងក្រុមគ្រូពេទ្យ រួចក៏បានប្រគលសពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ករណីខាងលើនេះ កំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី រីឯក្មេងប្រុសរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ៕
ចែករំលែកព័តមាននេះ