ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលបញ្ជាក់ជាថ្មី ៖ ការសង្គ្រោះព្យាបាលវីរកងទ័ពជួរមុខ គឺជាអាទិភាពខ្ពស់បំផុត

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សុខាភិបាល បញ្ជាក់​ជា​ថ្មី​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួង ក្នុង​ការ​ធានា​បាន​នូវ​ការ​សង្គ្រោះ​ព្យាបាល​វីរ​កងទ័ព​ជួរ​មុខ​រង​របួស​ទាំងអស់​ជា​អាទិភាព ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​សុខាភិបាល បញ្ជាក់​ជា​ថ្មី​នូវ​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ក្រសួង ក្នុង​ការ​ធានា​បាន​នូវ​ការ​សង្គ្រោះ​ព្យាបាល​វីរ​កងទ័ព​ជួរ​មុខ​រង​របួស​ទាំងអស់​ជា​អាទិភាព ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងសុខាភិបាល​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាក់ស្តែង​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា នា​រសៀល​ថ្ងៃ​ចន្ទ ទី​១៥ ខែធ្នូ ឆ្នាំ​២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល បាន​បន្ត​អញ្ជើញ​ចុះ​សួរសុខទុក្ខ​វីរ​កងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

លោក បាន​ចូលរួម​ដឹកនាំ​ការ​ប្រជុំ​ក្រុម​គ្រូពេទ្យ​ឯកទេស​ពហុ​ជំនាញ ដើម្បី​តាមដាន និង​ពិនិត្យ​វឌ្ឍនៈភាព ប្រសិទ្ធិ​ភាព និង​តម្រូវការ​ការ​ថែទាំ​ព្យាបាល​បម្រើ​ជូន​វីរ​កងទ័ព រហូត​បានជា​សះស្បើយ ។

លោក បាន​ពាំនាំ​នូវ​ពាក្យ​ផ្តាំផ្ញើ សួរសុខទុក្ខ​ដោយ​ក្តី​បារម្ភ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ជូន​ចំពោះ​បងប្អូន​វីរ​កងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​គ្រប់​ៗ​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ